កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដោយអនុវត្ដតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងវិធានការបង្ការបង្រ្កាបក្រុមក្មេងទំនើង នាយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២១និង៤០នាទី កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមហាឫស្សីសហការជាមួយកម្លាំងប្រជាការពារល្បាតនៅក្នុងភូមិសាស្រ្ដដល់ចំណុចផ្លូវបេតុងភូមិតារាជ្យ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានជួបក្រុមក្មេងក្មេងទំនើង០១ក្រុមមានបក្ខពួក៣នាក់ ÷ ១-ឈ្មោះ កែម សីល (ងិល) ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិថ្មី ឃុំព្រៃវិហារ ស្រុកគងពិសី ម្ចាស់កាំបិតបុ័ងតោ ២.ឈ្មោះ ផុន សំណាង (ហ៉ិង) ភេទប្រុស អាយុ១៦ឆ្នាំនៅភូមិតារាជ្យ ឃុំមហាឫស្សី ស្រុកគងពិសី ៣.ឈ្មោះ ប៊ុន ជូមី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិតារាជ្យ ឃុំមហារឫស្សី ស្រុកគងពិសី ម្ចាស់ម៉ូតូ C125cc ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ 1G.0222 ឈប់នៅទីតាំងខាងលើដោយមានការសង្ស័យក៏បានធ្វើការត្រួតពិនិត្យឃើញមានកាំបិតបុ័ងតោនៅឈ្មោះ កែម សីល និងបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកត្រៀមចាំទៅកាប់គ្នានៅផ្លូវជាតិលេខ៣ ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក យ៉ាង សុខលីអធិការនគរបាលស្រុកគងពិសី បានអោយដឹងថា បច្ចុប្បន្នដោយការយកចិត្ដទុកខ្ពស់ពីថ្នាក់ដឹកនាំ កងកម្លាំងនគរបាលបានសហការជាមួយកំលាំងមូលដ្ឋានគ្រប់អង្គភាពដើម្បីរក្សាការពារសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ មិនថាថៃ្ង-យប់ ប្ដេជ្ញាលុបបំបាត់ឱ្យបានរាល់បទល្មើសទាំងអស់ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ពិសេសក្រុមក្មេងទំនើងដែលជាសត្រូវ
របស់សង្គម ព្រោះថាក្មេងជា ទំពាំងស្នងឫស្សីសរសរទ្រូងនៃសង្គមជាតិ នាពេលអនាគត., ក្រោយកំលាំងបានឃាត់និងដកហូតវត្ថុតាងកាំបិតបុ័ងតោ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកដើម្បីអនុវត្តនីតិវិធីបន្ដ៕ រក្សាសិទ្ធដោយ៖សុទ្ធលី