ភ្នំពេញ ៖ ក្រុមអង្គការសង្គមស៊ីវិល បានអះអាងថា ព្រៃផ្តល់ផលនៅកម្ពុជា បានរួមចំណែកដល់ការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច និងកិច្ចការពារបរិស្ថានប្រទេសជាតិប្រកបដោយនិរន្តរភាព។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពី កម្ពុជា (NGOF) សហការជាមួយអង្គការ ILC, NTFP-EP, WWF, WCS ក្នុងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ របស់អង្គការសង្គមស៊ីវិល លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រព្រៃផ្តល់ផល ២០១៨-២០៣២ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានខែ្មរសុរិន្ទ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមចំនួន២៧ នាក់ (៧នាក់ ស្ត្រី) អញ្ជើមកពីតំណាងសហគមន៍ព្រៃឈើ សហគមន៍ជនជាតិដើមភាគិត ៨ ខេត្តក្រុង (ខេត្តរតនគិរី ឧត្តរមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង កំពង់ចាម កំពង់ធំ និងក្រុងភ្នំពេញ) អង្គការសង្គមស៊ីវិល លើវិស័យព្រៃឈើ និងធនធានធម្មជាតិ ព្រមទាំងសាស្ត្រាចារ្យសាលវិទ្យាល័យ។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពី កម្ពុជា បានបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ មានគោលបំណង៖ ១. រក្សា និងពង្រឹងតម្លៃសេដ្ឋកិច្ច និងអេកូឡូស៊ីរបស់ព្រៃផ្តល់ផលបង្កើនផលិតភាព ព្រៃផ្តល់ផល និងពង្រីអាជីវកម្មព្រៃឈើ ដែលត្រឹមត្រូវតាមច្បាប់ បទប្បញត្តិទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ២. ពង្រឹងអភិបាលកិច្ចព្រៃឈើ អភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងធនធានមនុស្សដើម្បីអនុវត្តគោលនយោបាយ និងយទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងបង្កើនប្រសិទ្ធិភាពសេវាគាំទ្រចំពោះប្រជាពលរដ្ឋកម្ពុជា ៣. ជម្រុញការចូលរួមរបស់សហគមន៍ និងគាំទ្រការគ្រប់គ្រងព្រៃឈើជានិរន្តរភាព ៤. ផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីគ្របគ្រងព្រៃឈើផ្តល់ផលឱ្យមានប្រសិទ្ធភាព និង៥. ពង្រឹងកិច្ចសហការជាតិ និងអន្តរជាតិ និងអនុវត្តការងារក្នុងភាពជាដៃគូជាមួយ ទីភ្នាក់ងាររដ្ឋាភិបាល អាជ្ញធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍៕ ដោយ៖កូឡាប

A poorly implemented Government project to give people land titles has led to massive deforestation as people claim areas of forest as their own land, chopping down all the trees and turning it in to a plantation. With time it is hoped this Buddhist movement will slow down the destruction.