Monday, February 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យជនរងគ្រោះ១នាក់ស្លាប់នៅកន្លែងកើតហេតុលើផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដ HYUNDAI Starex ពាក់ផ្លាកលេខ ភ្នំពេញ 2BW-9795 តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង បានរេចង្កូតបុកបុរសម្នាក់ដែលកំពុងបណ្ដើរម៉ូតូសណ្ដោងរម៉ក់តាមផ្លូវ បណ្ដាលឲ្យស្លាប់។

ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ អ្នកបើករថយន្ត បានព្យាយាមបើករត់គេច តែត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់ រួចប្រគល់ឲ្យសមត្ថកិច្ចបន្តតាមនីតិវិធីច្បាប់។

ប៉ាតតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៩.៣០នាទី ត្រង់ចំណុច លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យជនរងគ្រោះ០១នាក់ បើកម៉ូតូសណ្តោងរ៉ឺម៉កបានស្លាប់នៅកន្លែងកើតហេតុ ។

ភាគីរថយន្តម៉ាក ស្តារិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-9795 អ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួននិងយកមកត្រួតពិនិត្យជាតិអាល់កុលជាលទ្ធផលកម្រិត0.67mg/l

បច្ចុប្បន្ន: អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចជំនាញឃាត់បញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីសាកសួរ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×