រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ បញ្ជាក់ភាពត្រឹមត្រូវនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការ គ.ជ.ប ដោយមានការចូលរួមសង្កេតមើលពីតំណាងគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍បោះឆ្នោត។
ក្រុមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបានអនុវត្តការងារត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតយ៉ាងល្អិតល្អន់ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ផែនការមេ និងប្រតិទិនការងាររបស់ គ.ជ.ប។
ជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹង ការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការ រៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បានបញ្ជាក់ក្នុងតារាងត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្តោះ-អាសន្ននៃការបោះឆ្នោតឡើយ។
យោងតាមប្រតិទិននៃការបោះឆ្នោត គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយលទ្ធផលផ្លូវការនៃការ បោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សា ខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី