រាជធានីភ្នំពេញ : ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញលិខិតជម្រាបជូនលោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត រៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។
យោង៖ អនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា។
តបតាមកម្មវត្ថុ និងយោងខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ សូមជម្រាប លោក លោកស្រីប្រធាន ជ្រាបថា៖ នៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សា ២០២៣-២០២៤។ ក្រសួងនឹងចេញសេចក្តីណែនាំបច្ចេកទេស សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី