Monday, February 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបបទល្មើសនេសាទឆក់ត្រី (ឆក់ត្រជាក់) សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់

កំពង់ធំ÷ យប់ថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំងមូលដ្ឋាន អ.ហ ស្រុកកំពង់ស្វាយ ចំនួន០៣នាក់ កាណូត០១គ្រឿង ដឹកនាំដោយ លោកអនុសេនីយ៍ឯក ឡុង វឿន មេបញ្ជាការរង អ.ហ ស្រុក ប្រចាំការនៅស្នាក់ការសន្តិសុខB-06 បានចុះបង្រ្កាបបទល្មើសនេសាទឆក់ត្រី (ឆក់ត្រជាក់) នៅចំនុចព្រែកឆ្កោក ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ : ១-ឈ្មោះ ឌឹម រស្មី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិនាងសាវ ឃុំផាត់សណ្តយ ស្រុកកំពង់ស្វាយ ២-ឈ្មោះ អ៊ុ រម្យ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។ ចាប់យកវត្ថុតាងរួមមាន : កាណូត០១គ្រឿង (បាឡាស្មាច់+ម៉ាសុីនសាំង១៨សេស) ដុំភ្លើងឆក់ត្រីចំនួន០១គ្រឿង អាគុយ៧០អំពែចំនួន០១ធុង ខ្សែកាបចំនួន០២ដុំ កន្រ្តងដងត្រីចំនួន០១កន្ត្រង កាំបិតផ្គាក់ចំនួន០១ដើម សាងផ្លែប្រាំចំនួន០១ដើម ក្បាលពិលបំភ្លឺចំនួន០១ ត្រីចម្រុះចំនួន១៥គីឡូក្រាម (ជនសង្ស័យនិងវត្ថុតាង បានប្រគល់ទៅឲ្យជំនាញផ្នែករដ្ឋបាលជលផលផាត់សណ្តាយ យកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី)៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×