Monday, February 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជាមួយភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួន មកតាំងបង្ហាញនិងលក់ដូរ នៅលើផ្លូវថ្មើរជើង (walk Street)

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា៖ សម្រាប់ថ្ងៃទី២ក្នុងសប្តាហ៍ទី២ នារាត្រីថ្ងៃទី៩ កុម្ភ:នេះ តាមការសង្កេតរបស់ឯកឧត្តម ភ្ញៀវជាតិ-អន្តរជាតិនិងប្រជាពលរដ្ឋកើនឡើង ជាងសប្តាហ៍មុនទៅទៀត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញ ខណៈឯកឧត្ដមនិងលោកជំទាវអញ្ជើញចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មើរជើង (walk Street)នារាត្រីថ្ងៃទី០៩កុម្ភៈនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ការដាក់ដំណើរការផ្លូវថ្មើរជើង (walk Street) បានចាប់ផ្តើម តាំងពីថ្ងៃទី១កុម្ភៈ មកម្ល៉េះ តែមនុស្សម្នា ចាប់ផ្តើមកើនឡើងនៅថ្ងៃទី២ ក្នុងសប្តាហ៍ទី១ ដោយឡែកសម្រាប់ថ្ងៃទី២ក្នុងសប្តាហ៍ទី២ តាមការសង្កេតរបស់ ឯកឧត្តម ពលរដ្ឋបន្តកើនឡើង ជាងសប្តាហ៍មុនទៅទៀត ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “ពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋពេញចិត្ត មកកម្សាន្តផ្លូវថ្មើរជើង ដែលជាការសាកល្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាកា រគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ “។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សង្ឃឹមថា ដំណើរការសាកល្បងនេះ នឹងទទួលបានជោគជ័យ ហើយរដ្ឋបាលរាជធានីនឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដើម្បីទាកទាញភ្ញៀវជាតិនិងអន្តរជាតិ ឱ្យចូលរួមកម្សាន្តសប្បាយ ។ ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង បានមើលឃើញថា ការរៀបចំក្នុងដំណាក់កាលសាល្បងនេះ នៅមានចំណុចខ្វះខាតកន្លែងខ្លះ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងកែសម្រួលជូនពលរដ្ឋឱ្យកាន់តែប្រសើរផងដែរ។

ជុំវិញបញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រៀបចំបានល្អ ចំណុចពិសេសជាងគេមិនខ្លាចប៉ះពាល់លើគ្រោះថ្នាក់ចរាចរណ៍ ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “ជុំវិញបញ្ហាសន្តិសុខ គឺល្អ១០០% ដោយសារពួកយើងដាក់កម្លាំងយ៉ាងច្រើន ដើម្បីធ្វើការងារនេះ ជូនពួកគាត់ កុំឱ្យមានឧបទវហេតុអ្វីកើតឡើងលើបញ្ហាសន្តិសុខ”។

ដោយឡែកបញ្ហាចំណតរថយន្ត និងទោចក្រក្រយានយន្តវិញ ឯកឧត្តម ចង្អុលបង្ហាញឱ្យអ្នកប្រើរថយន្ត អាចផ្ញើលើទីតាំងឯកជន នៅអតីតពន្ធនាគារតេ៣ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ មិនទាន់អាចរកទីតាំង រៀបចំបាននៅឡើយ ដោយឡែកសម្រាប់ម៉ូតូ អាចផ្ញើបាននៅសាលសន្និសីទចតុមុខ ក្នុងតម្លៃត្រឹមតែ១ពាន់រៀលប៉ុណ្ណោះ។

ជាងនេះទៅទៀត ឯកឧត្តម ឃួង ស្រេង បានយកចិត្តទុកដាក់លើបញ្ហា ការថយចុះភ្ញៀវចូលទទួលទានអាហារ នៅតាមភោជនីយដ្ឋាន ដែលស្ថិតលើផ្លូវថ្មើរជើងនេះ ដោយ ឯកឧត្តម បានពិនិត្យដោយផ្ទាល់ និងបានជួបចំណេះសំណាលជាមួយអ្នកលក់ចំណីអាហារ តែម្តង ដោយកាលពីសប្តាហ៍ដំបូង បានធ្លាក់ចុះ តែសម្រាប់សប្តាហ៍ទី២នេះវិញ បានកើនឡើង រហូតលក់អស់លឿនជាងធម្មតាទៅទៀត។
ឯកឧត្ដមបញ្ជាក់ដែរថាចំពោះខ្សែរត់ទាំងអស់របស់រថយន្តក្រុងនៅគ្រប់ផ្លូវដែលកំពុងប្រតិបត្តិការត្រូវរត់កន្លែងមានប្រជាជនច្រើន តំបន់មានរោងចក្រនិងតំបន់ផ្សេងៗទៀតរត់បុកមកខាងដើមនិងខាងចុងអាចមកកំសាន្តនៅផ្លូវព្រះស៊ីសុវត្ថិជាផ្លូវថ្មើរជើងហើយបន្ថែមម៉ោងពី៩ដល់ម៉ោង១១យប់ដើម្បីដឹកជញ្ជូនបងប្អូនទៅកន្លែងដើមវិញ។

ក្នុងនោះដែរឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជាមួយភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួន មកតាំងបង្ហាញនិងលក់ដូរ ជាងនេះទៅទៀតក៏មានរៀបចំឱ្យបណ្ណាល័យចល័ត សម្រាប់អ្នកចូលចិត្តអានសៀវភៅផងដែរ ។ ដោយឡែកផ្ទាំងទស្សនីយភាព តន្ត្រីបុរាណ ក៏ចាប៉ីដងវែង អ្នកដេញតាខេ អាយៃ សៀករហ័សកម្ម ជាដើម ហើយមានការចូលរួម រួមទាំងវិចិត្រករសូនរូប គូរូប ដែលសុទ្ធតែជាផ្នែកដល់ការទាក់ទាញភ្ញៀវទេសចរ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរប្រជាលរដ្ឋដែលកម្សាន្តតាមផ្លូវថ្មើរ
ជើងទាំង២សប្ដាហ៌នេះ ល្អណាស់បញ្ហាបរិស្ថានពួកគាត់ជាប្រជាជនស៊ីវិល័យ គាត់ទុកដាក់សំរាមបានល្អមិនបោះចោលសំរាមទេ គាត់នាំគ្នាកាន់សំរាមយកទៅដាក់ធុងដែលយើងរៀបចំឱ្យគាត់ ដូច្នេះយើងអាចនិយាយបានថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញសព្វថ្ងៃមានភាពស៊ីវិល័យ ក្នុងការរស់នៅនិងដឹងពីសុខុមាលភាពរបស់គាត់គ្រប់គ្នា និយាយដោយឡែកក៏ដូចពលរដ្ឋកម្ពុជាទាំងអស់ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×