Monday, February 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនក្មេងទំនើង ចំនួន១៥ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ឈ្មោះ ការ៉ុតស្លុយ (KRS) និងក្រុម មនុស្សតូចៗ (MTT) ចំនួន១៥ នាក់ នៅចំណុចមុខក្លឹបនិកអ៊ិច សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចមុខផ្សារទំនើងអ៊ីអនម៉ល៣ ផ្លូវលេខ៦០ម៉ែត្រ ក្រុម៣០ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

អត្តសញ្ញាណជនសង្ស័យ៖
១-ឈ្មោះ សុខ ចំរើន ហៅ ជេម ភេទ ប្រុស ជនជាតិខ្មែរ។
២-ឈ្មោះ ធូ វាសនា ហៅ ចិន ភេទ ប្រុស ជនជាតិខ្មែរ។
៣-ឈ្មោះ ប៊ុន រស្មី ហៅ ប៉ែល ភេទ ប្រុស ជនជាតិខ្មែរ។
៤-ឈ្មោះ សុខ វ៉ាង ភេទ ប្រុស ជនជាតិខ្មែរ។
៥-ឈ្មោះ សុខ វណ្ណៈ ហៅ យួន ភេទ ប្រុស ជនជាតិខ្មែរ។
៦-ឈ្មោះ ស៊ុន សុភក្ត្រា ភេទ ប្រុស ជនជាតិខ្មែរ។
៧-ឈ្មោះ ម៉េង ស្រ៊ុន ភេទ ប្រុស ជនជាតិខ្មែរ។
៨-ឈ្មោះ រិទ្ធ រ៉ាយុទ្ធ ភេទ ប្រុស ជនជាតិខ្មែរ។
៩-ឈ្មោះ អ៊ិន វិបុត្រ ហៅ ជេម ភេទ ប្រុស ជនជាតិខ្មែរ។
១០-ឈ្មោះ សៅ សុមាន ហៅ ខ្មៅ ភេទ ប្រុស ជនជាតិខ្មែរ។
១១-ឈ្មោះ ជួន វុទ្ធី ភេទ ប្រុស ជនជាតិខ្មែរ។
១២-ឈ្មោះកឹម គីមហេង ហៅ អាតឿ ភេទប្រុស ជនជាតិខ្មែរ។
១៣-ឈ្មោះ គង់ ពិសិដ្ឋ ហៅ សិដ្ឋតូច ភេទប្រុស ជនជាតិខ្មែរ។
១៤-ឈ្មោះ គា សុខរដ្ឋ ហៅ រ៉ូ ភេទ ប្រុស ជនជាតិខ្មែរ។
១៥-ឈ្មោះ សាមុត សុខងី ហៅ ហុង ភេទប្រុស ជនជាតិខ្មែរ។

វត្ថុតាងចាប់យក: ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចក្រូស ពណ៌ ក្រហមលាយខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ ១LD-៤៩៣១, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ រតនគីរី ១F-០៣១៩, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ ១BL-៨៥០២, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ សលាយលឿន សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ ១LH-៦៧០៦, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ខៀវ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ស្វាយរៀង១U-៥០២១, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ តាកែវ១AC-៦៧២១, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ ១LG-១៣៦២។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការតាមនិតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×