Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យឆេះឃ្លាំងមួយកន្លែងខូចខាតរថយន្តនិងម៉ូតូ ៧គ្រឿង

រាជធានីភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ២៣:៤០ នាទីយប់រំលងអធ្រាត្រ ថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យបានកើតឡើងស្ថិតនៅចំណុចឃ្លាំងមួយកន្លែង ភូមិ ទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សេក ឌី ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អាជីវករ ។

មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ប្រភេទសំណង់: រោងផ្ញើររថយន្តទំហំ ៤x១៦ ម៉ែត្រ ។
ខូចខាតសម្ភារៈរួមមាន៖ ១- រថយន្តចំនួន០១គ្រឿង ម៉ាក Toyota Tacoma ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-0487។ ២- ម៉ូតូកង់បី (Pass App) ចំនួន០១គ្រឿង ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 1GR-8344។ ៣- ម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៍ ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1AG-8185។ ៤- ម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C125 ពាក់ស្លាកលេខ កំពត 1L-1154។ ៥- ម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C125 ពាក់ស្លាកលេខ ភ្នំពេញ 1KX-9327 ។ ៦- ម៉ូតូ០១គ្រឿង ម៉ាក SUZUKI LET ពាក់ស្លាកលេខ កំពង់ធំ 1T-2117។ ៧- ម៉ូតូ០១គ្រឿង ម៉ាក HONDA WAVE ពណ៍ខ្មៅ គ្មានស្លាកលេខ ។ ៨- ឆេះខូចខាតសម្ភារៈបារ៉ែតអស់មួយចំនួន។

កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ស្មើនឹង ០៤ម៉ែត្រគូប៕ រក្សាសិទ្ធដោយ៖សុទ្ធលី