Thursday, March 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់អណ្តូងបូមទឹកស្រោចដំណាំពីក្នុងអណ្តូង ប្រទះឃើញសត្វក្រពើរស់មួយក្បាល ក្នុងទឹកអណ្តូងនៅភូមិវត្តតាមឹម

ខេត្តបាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពជម្រាបជូនសាធារណជនបានជ្រាបថា នៅថ្ងៃទី១៣ខែ មីនាឆ្នាំ២០២៥នេះ ឃើញការផ្សព្វផ្សាយក្នុងបណ្តាញសង្គមករណីប្រទះឃើញសត្វក្រពើរស់មួយក្បាល ក្នុងទឹកអណ្តូងរបស់ប្រជាពលរដ្ឋរស់នៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ខណៈម្ចាស់អណ្តូងបូម ទឹកស្រោចដំណាំពីក្នុងអណ្តូង ក្នុងជម្រៅទឹក ប្រមាណ៤០សង្ទីម៉ែត្រ ក៏ពើបប្រទះនឹងសត្វក្រពើនេះ។

ម្ចាស់ផ្ទះឈ្មោះ កើត សុបញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ និងអ្នកភូមិផងបានប្រើវិធីចាប់ឡើងមកលើគោក ដែលសត្វក្រពើនេះ មានទម្ងន់ប្រមាណជាង២០គីឡូក្រាម ហើយតាមការ បញ្ជាក់ពីម្ចាស់ផ្ទះឱ្យដឹងថា កាលពី មុនគាត់ធ្លាប់ចាប់បានមួយ ក្បាលដែរក្នុងអណ្តូងនេះកាលនោះក្រពើតូចទម្ងន់ត្រឹមតែ០២គីឡូក្រាម។

តាមការបញ្ជាក់ពីម្ចាស់ផ្ទះប្រាប់មន្រ្តីមូលដ្ឋានថា អណ្តូងទឹកនេះស្ថិតនៅក្នុងចម្ការដាច់តែឯងមានបណ្តោយ១០ម៉ែត្រទទឹង០៨ម៉ែត្រ កាលពីឆ្នាំ២០២៣ដែលទឹកជន់ធំបែកវាលមានទឹកហូរពីស្ទឹងចូលក្នុងអណ្តូងនេះ ហើយកាលនោះ គាត់ចាប់បានសត្វក្រពើតូចម្តង ។

តាមមន្រ្តីមូលដ្ឋានថា នៅមូលដ្ឋាននេះមិនមានកសិដ្ឋានចិញ្ចឹម សត្វក្រពើនោះទេ អាចសន្និដ្ឋានថាក្រពើនេះមានវត្តមានកាលពីទឹកជន់ធំបែក វាលអំឡុងឆ្នាំ២០២៣ ចូលតាមទឹកស្ទឹង។

គួរឱ្យស្តាយ សត្វក្រពើមួយក្បាលនេះអ្នកភូមិបានយកទៅធ្វើជាអាហារបាត់ទៅហើយបន្ទាប់ពីបានថតបង្ហោះក្នុងបណ្តាញសង្គមរួចមក៕ រក្សាសិទ្ធដោយ៖សុទ្ធលី