Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃI phone 15Promax

ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៦១៨ ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

ជនសង្ស័យ:ឈ្មោះ លន់ សុវណ្ណរតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧៥ ផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល។

វត្ថុតាងចាប់យកមាន៖ ទូរស័ព្ទដៃម៉ាក I phone 13Promax 0២គ្រឿង , I phone14 Promax 01គ្រឿង និង I phone 15Promax ០១គ្រឿង (ជារបស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី