Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯកជូន ណារិន ÷ ករណីផ្សព្វផ្សាយថាអ្នកសិល្បៈត្រូវចោរប្លន់យកម៉ូតូ គឺគាត់យកម៉ូតូទៅលក់ខ្លួនឯងបានលុយ៩៣០ដុល្កា ហើយប្រាប់ក្រុមគ្រួសារថាត្រូវចោរប្លន់

ភ្នំពេញ ៖ បន្ទាប់ពីតារាចម្រៀងជើងចាស់អ្នកនាង ខាត់ សុឃីម សរសេរសារថាមានបងប្អូនអ្នកសិល្បៈភ្លេងខ្មែរត្រូវចោលប្លន់យកម៉ូតូមកនោះ , លោកឧត្តមសេនីយ៍ឯកជូន ណារិន បានបញ្ជាក់ថា ករណីនេះមិនមែនជាករណីចោរប្លន់នោះទេ គឺគាត់យកម៉ូតូទៅលក់ខ្លួនឯងបានលុយ៩៣០ដុល្លារ ហើយប្រាប់ក្រុមគ្រួសារថាត្រូវចោរប្លន់ ។

លោកឧត្តមសេនីយ៍ឯកជូន ណារិន ស្នងការដ្ឋាននគរបាលជារាជធានីភ្នំពេញ បានថ្លែងតាមរយៈបណ្ដាញសង្គមនាថ្ងៃច័ន្ទនេះថា “កាលពីថ្ងៃអាទិត្យវខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសិល្បៈត្រូវចោរប្លន់ច្រើន! ខ្ញុំបានឲ្យអ្នកនាំពាក្យស្នងការដ្ឋានប្រាប់ថា បើមានបញ្ហាឲ្យមកប្ដឹងកន្លែងសមត្ថកិច្ច!។ ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង(បានលុយ៩៣០ដុល្លារ) ហើយប្រាប់ក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ?
តើត្រូវឲ្យសមត្ថកិច្ចជួយអប់រំគាត់ ឬត្រូវចេញមុខបកស្រាយយ៉ាងណា ជូនមហាជន ដើម្បីជៀសវាងការភ័យខ្លាច ដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ?
សូមចូលរួមសហការជាមួយសមត្ថកិច្ចយើងខ្ញុំដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

សូមរំលឹកថា តារាចម្រៀងជើងចាស់អ្នកនាង ខាត់ សុឃីម បានសរសេរសារនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា”សូមបងប្អូនអ្នកសិល្បៈភ្លេងខ្មែរបង្កើនការប្រុងប្រយត្ន័ ពេលជិះម៉ូតូជិតភ្លឺទៅលេងភ្លេងកុំឈប់ កន្លែងស្ងាត់ៗអី ព្រោះលឺដំណឹងថាព្រឹកមិញគេ ប្លន់ម៉ូតូអ្នកភ្លេងខ្មែរមួយគ្រឿងព្រឹកមិញម្តុំ ក្រាំងធ្នង់ ។ ប្រភពនាយសម្បិត្តស្រីល័ក្ខ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី