ជំនួបពិភាក្សា និងចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន ប្រាវីនយ៉ា អ៊ីសឺវីស ឯ.ក នឹងឈានទៅជួយពង្រឹងផ្នែកបរិវត្តកម្មយុត្តិធម៌ក្នុងវិស័យទេសចរណ៍ រួមមាន :
១. ជំរុញការអភិវឌ្ឍន៍គេហទំព័រ Visit Cambodia និង Visit Cambodia App ដែលប្រើប្រាស់ថ្នាលសម្រាប់ស្វែងរកទីតាំងតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា កក់សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ តាក់ស៊ី ទូទាត់ថវិកាតាមប្រព័ន្ធអេឡិចត្រូនិច ដោយមានការភ្ជាប់ជាមួយនឹងប្រព័ន្ធបាគង របស់ធនាគារជាតិកម្ពុជា ។ល។
២. ការអភិវឌ្ឍន៍កម្មវិធី និងថ្នាលឌីជីថល សម្រាប់ប្រើប្រាស់នៅក្រសួងទេសចរណ៍។
៣. ការចូលរួមអភិវឌ្ឍន៍ប្រព័ន្ធផ្ដល់សេវាសាធារណៈរបស់ក្រសួងទេសចរណ៍តាមប្រព័ន្ធអនឡាញ។
នេះជាគោលការណ៍ និងយុទ្ធវិធី លើកកម្ពស់វិស័យទេសចរណ៍ ដែលបានព្រមព្រៀងគ្នារវាង ក្រសួងទេសចរណ៍ មានឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រី ធ្វើជាអធិបតីក្នុងជួបពិភាក្សា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ប្រាវីនយ៉ា អ៊ីសឺវីស ឯ.ក មានលោកស្រី មាស សុភារ័ត្ន ជាប្រធាន ស្ដីពីការចូលរួមក្នុងបរិវត្តកម្មឌីជីថលនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ប្រាវីនយ៉ា អ៊ីសឺវីស ឯ.ក បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការលើការងារបរិវត្តកម្មឌីជីថល ក្នុងវិស័យទេសចរណ៍ និងជួយផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោកឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងជំរុញកំណើនទេសចរជាតិ និងអន្តរជាតិ បន្ថែមទៀតនាពេលខាងមុខ។
ឯកឧត្តម ហួត ហាក់ ដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ មានភាពប្រទាក់ក្រឡា ដែលទាមទារឱ្យមានការចូលរួមពិភាគីពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន, ទាំងថ្នាក់ជាតិ , ក្រោមជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយឈរលើអភិក្រម ” ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ” ៕ ពិសិដ្ឋ CEN













