Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់បងប្អូនកម្មករនិយោជិត នៃរោងចក្រ ហ្វ័រម៉ាត ក្រោយពីភ្លើងឆេះអស់

រាជធានីភ្នំពេញ : នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលឲជ្ជាជីវៈសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់បងប្អូនកម្មករនិយោជិត នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី FOREMART (CAMBODIA) CO., LTD.។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិតនៃ រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលទទួលរងឧបទ្ទវហេតុអគ្គិភ័យ មានទីតាំងស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជ្រាបថា ក្រសួងនឹងសហការជាមួយ រោងចក្រចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់បងប្អូនកម្មករនិយោជិតនៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ។

សូមបងប្អូនកម្មករនិយោជិតភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចខាងក្រោម៖

១ – បណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារ កម្មករនិយោជិត ឬបណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន

២- បណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក៖
លោក ខេម ប៊ុនឈាន ៖ ០១២ ៤៣៦ ១៤៣
លោក លោក វង់ ពេជ្ររតនៈ ៖ ០១០ ៦៦៨ ៣៣៣

ទន្ទឹមនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមិនទាន់ទទួលបានការងារថ្មីធ្វើ សូមមក ទទួលយកឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែល ប្រចាំការនៅរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ឬមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិតនៅ ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៧៧ ២៣២ ៣៧៨ ឬ ០១៦ ៧៨៦ ៦៥៥។

អាស្រ័យហេតុនេះ សូមបងប្អូនកម្មករនិយោជិតទាំងអស់ជ្រាបជាព័ត៌មាន និងអញ្ជើញទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរបស់ខ្លួនតាមពេលវេលា និងទីតាំងកំណត់កុំបីខាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី