ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ, ក្រសួងកសិកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចេញប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន) ក្រោយលេចឡើងពីគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន។
យោងតាមតម្រូវការចាំបាច់របស់ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល សម្រេច :
ជំពូកទី១
បទប្បញ្ញត្តិទូទៅ
ប្រការ១ ប្រកាសអន្តរក្រសួងនេះកំណត់អំពីការគ្រប់គ្រងទិន្នន័យ តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មាន មនុស្សបើក(ដ្រូន) ព្រមទាំងកំណត់អំពីវិធានការសន្តិសុខក្នុងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ជ្រួន) ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រការ២ ប្រកាសអន្តរក្រសួងនេះមានវិសាលភាពអនុវត្តចំពោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដែលអាច ផ្ទុកទម្ងន់ចាប់ពី២ (ពីរ)គីឡូក្រាមឡើង លើកលែងតែអាកាសយានគ្មានមនុស្សបើក(ជ្រួន) ដែលប្រើប្រាស់ សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។
ជំពូកទី២
សមត្ថកិច្ចគ្រប់គ្រង
ប្រការ៣ ក្រសួងមហាផ្ទៃ មានសមត្ថកិច្ចគ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ។
ក្រសួងមហាផ្ទៃ ត្រូវចែករំលែកព័ត៌មានពីទិន្នន័យអាកាសយានគ្មានមនុស្សបើក (ជ្រួន) ជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីទទួលបាននូវទិន្នន័យស្វ័យប្រកាសពីបុគ្គលដែលគ្រប់គ្រង កាន់កាប់ និងប្រើប្រាស់ អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ។
ជំពូកទី៣
ការគ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់
ប្រការ៤ បុគ្គលដែលកំពុងគ្រប់គ្រង កាន់កាប់ ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដូចមានចែងក្នុង ប្រការ២នៃប្រកាសនេះ ត្រូវធ្វើស្វ័យប្រកាសទិន្នន័យអាកាសយានគ្មានមនុស្សបើក(ដ្រូន) នៅអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ នៃទីកន្លែងដែលអាកាសយានគ្មានមនុស្សបើក (ជ្រួន) ស្ថិតនៅ។ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ដែលទទួលទិន្នន័យស្វ័យប្រកាស ត្រូវបញ្ជូនព័ត៌មានទិន្នន័យទាំង នោះទៅក្រសួងមហាផ្ទៃ តាមឋានានុក្រម និងចែករំលែកព័ត៌មានទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះ អាកាសយានគ្មានមនុស្សបើក (ជ្រួន) ដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ ដែលប្រើប្រាស់ក្នុងវិស័យកសិកម្ម។
ការធ្វើស្វ័យប្រកាសទិន្នន័យអាកាសយានគ្មានមនុស្សបើក(ជ្រួន) ដែលកំណត់ក្នុងឬកដទៃវ ឱ្យបង់កម្រៃសេវាឡើយ។
ទម្រង់បែបបទនៃការធ្វើស្វ័យប្រកាសអាកាសយានគ្មានមនុស្សបើក (ជ្រួន) ជាឧបសម្ព័ន្ធនៃបកសៅនេះ។
ប្រការ៥ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវគ្រប់គ្រងទិន្នន័យ និងការប្រើប្រាសអាភាសមានគ្មានអូនស្ស បើក (ដ្រូន)ដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ ក្នុងវិស័យកសិកម្ម នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/a8432a5f31d8815dd6142b454035f722-7-725x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/4f4fccd03730adfcb7e3a2d419d6e2d3-7-725x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/21e44dd814b8a1acb03749ad3c1b06bc-4-725x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/5d7b58555048f8427a37d1f132f1c866-4-725x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/e58de70e1c39b2d85cf4c18910b5f83b-4-725x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/3508c6be9c98b11e735fb8e39f71527c-3-725x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/2cc3874cea3dd1f3032f45bd90721a85-1011x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/009461adc877b519fdc5265629aeff36.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/8dcd3947cd30acf830dd4569e419aa12-1024x765.jpg)