Friday, February 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្ត២គ្រឿងបុកគ្នា នៅខេត្តរតនគីរី

ខេត្តរតនគីរី ៖ មនុស្ស៥នាក់បានស្លាប់ ក្នុងនោះមន្រ្តីអាវុធហត្ថ៤នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តដឹកដី និងរថយន្តម៉ាកតូយ៉ូតា កាមរីបាឡែន នៅខេត្តរតនគីរី ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤:៣០រសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លើកំណាត់ផ្លូវកណ្តាលក្រុមហ៊ុន «ថាកូអាគ្រី» ស្ថិតក្នុងភូមិសាស្ត្រស្រុកលំផាត់ ខេត្តរតនៈគីរី ។

រថយន្តដឹកដីបុករថយន្តដឹកមន្ត្រីកងរាជអាវុធហត្ថចល័ត បណ្ដាលឲ្យស្លាប់ចំនួន៥នាក់ភ្លាមៗ នៅហ្នឹងកន្លែងក្នុងនោះ មានមន្ត្រីអាវុធហត្ថចំនួន៤នាក់ និងម្នាក់ជាបកប្រែភាសាវៀតណាមប្រចាំក្រុមហ៊ុន ឯអ្នកបើករថយន្តដឹកដី បានរត់គេចខ្លួនបាត់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍។

សមត្ថកិច្ចនៅមូលដ្ឋានបានដឹងថា អ្នកដែលបានស្លាប់ ១)ប្រាក់ សក្ខី ភេទប្រុសអាយុ២២ឆ្នាំ ជាមន្ត្រីអាវុធហត្ថ ២) ម៉ុន ម៉េងលាង ភេទប្រុស ជាមន្ត្រីអាវុធហត្ថ ៣) អេង ពិសី ភេទប្រុស មន្ត្រីអាវុធហត្ថ ៤)អ៊ុក ផាន្នី ភេទប្រុស ជាមន្ត្រីអាវុធហត្ថនិង ៥)ឈ្មោះTRUONG VAV THANH ភេទប្រុសអាយុ៤៨ឆ្នាំ ជាជនជាតិវៀតណាមជាអ្នកបកប្រែភាសាវៀតណាមប្រចាំក្រុមហ៊ុន ៕ រក្សាសិទ្ធដោយ៖សុទ្ធលី