Friday, February 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួបទ្វេភាគីរវាង រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងឯកឧត្តម Jean Todt ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក៖ នារសៀលថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទសកលថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានដឹកនាំគណៈប្រតិភូកម្ពុជាជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Jean Todt ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើការងារពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ហើយឯកឧត្តមប្រសិតពិសេសបានចែករំលែកបទពិសោធន៍មួយចំនួនដែលធ្លាប់អនុវត្តបានជោគជ័យលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ភាគីទាំងពីរបានប្តេជ្ញាបន្តខិតខំប្រឹងប្រែង និងសហការគាំទ្រទៅវិញទៅមកដើម្បីសម្រេចបាននូវគោលដៅនៃផែនការទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០។ រក្សាសិទ្ធដោយ៖សុទ្ធលី