Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព័ត៌មានជូនដំណឹងដល់ម្ចាស់អាជីវកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឲ្យប្រើប្រាស់ឈ្មោះដែនជាតិ (Domain Name) “.kh”

រាជធានីភ្នំពេញ ៖ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៥ក្រសួងព័ត៌មាន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធ ផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ជ្រាបថា ក្រសួង សង្កេតឃើញថានៅមានការស្នើសុំប្រកបអាជីវកម្មអនឡាញលើវិស័យព័ត៌មាន និងសោតទស្សន៍ ដោយប្រើ ប្រាស់ឈ្មោះដែនបរទេស។ អនុលោមតាមអនុក្រឹត្យលេខ ២៨៧ អនក្រ.បក ចុះ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណិត បានកំណត់ឱ្យនីតិបុគ្គលទាំង អស់ ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់ឈ្មោះដែនជាតិ។

ដើម្បីបង្កើតអត្តសញ្ញាណផ្លូវការរបស់រូបវ័ន្តបុគ្គល ឬនីតិបុគ្គល នៅក្នុងប្រព័ន្ធអ៊ីនធឺណិត បង្កើនភាព ជឿជាក់លើពាណិជ្ជនាមដល់អតិថិជន ឬដៃគូសហការ ជាពិសេសផ្តល់ភាពងាយស្រួលសម្រាប់ការស្វែងរក តាមប្រព័ន្ធអ៊ីនធឺណិត ក្រសួងសូមលើកទឹកចិត្ត ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ដូចខាងក្រោម៖

១- សម្រាប់ការស្នើសុំថ្មីក្នុងការប្រកបអាជីវកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ សូមប្រើប្រាស់ ឈ្មោះដែនជាតិ (Domain Name) “.kh”។

២- សម្រាប់ម្ចាស់អាជីវកម្មដែលកំពុងប្រើប្រាស់ឈ្មោះដែនបះទេស សូមធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់ ឈ្មោះដែនជាតិ “.kh” ដោយទុករយៈពេលរហូតដល់ដំណាចឆ្នាំ២០២៥។

៣- សម្រាប់ម្ចាស់អាជីវកម្មដែលទទួលបានប្រកាសអនុញ្ញាតប្រកបអាជីវកម្មគេហទំព័រ ប៉ុន្តែផ្សព្វផ្សាយ ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម សូមរួសរាន់ពិនិត្យឡើងវិញយ៉ាងយូរដំណាច់ខែមីនា ឆ្នាំ ២០២៥។ ករណីនៅតែមិនដំណើរការ ក្រសួងនឹងចាត់វិធានការបន្ត។

៤- ការចុះឈ្មោះស្នើសុំប្រើប្រាស់ឈ្មោះដែនជាតិ តាមរយៈគេហទំព័រ សេវាចុះឈ្មោះដែនជាតិ kh៕ រក្សាសិទ្ធដោយ៖សុទ្ធលី