ភ្នំពេញ៖ បន្ទាប់ពីមានអគ្គិភ័យឆេះរោងចក្រអស់ , នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បងប្អូនកម្មករនិយោជិតនៃសហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី FOREMART (CAMBODIA) CO., LTD. បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅក្នុងបរិវេណនៃសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ។
បងប្អូនកម្មករនិយោជិតដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ សូមរួសរាន់មកបើកឱ្យបានគ្រប់ៗគ្នា ចាប់ពីវេលាម៉ោង ៨:០០នាទីព្រឹក ដល់៥:៣០នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយសូមភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ ដូចជា÷
១. ប័ណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក៖
លោក សៅ ប៊ុនធឿន ០១២ ៧០៧ ៧៨៦
លោក ហួន រតនៈ ០៨៥ ៨៧៨ ៧៣៣
សូមជម្រាបផងដែរថា ចំពោះបងប្អូនកម្មករនិយោជិត ដែលមិនទាន់មានការងារថ្មីធ្វើ សូមមកទទួលឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅបរិវេណសាលាខណ្ឌដង្កោ និងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៧៧ ២៣២ ៣ ៧៨ ឬ ០១៦ ៧៨៦ ៦៥៥៕រក្សាសិទ្ធដោយ៖សុទ្ធលី















