ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្ពុជា និងអូស្ត្រាលីបានរៀបចំសិក្ខាសាលាជាន់ខ្ពស់មួយ ស្តីពី “មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោ ធន៍អន្តរជាតិ” ចូលរួមដោយ លោកសាស្ត្រាចារ្យ Ricardo Hausmann នាយកស្ថាប័នស្រាវជ្រាវ Growth Lab នៃសាកលវិទ្យាល័យ Harvard ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រសម្រាប់បង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
ការធ្វើពិពិធកម្មផលិតផលថ្មី និងផលិតផលដែលមានលក្ខណៈកាន់តែជឿនលឿន គឺជាកត្តាចម្បងក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ យោងតាមទស្សនទានរបស់ លោកសាស្ត្រាចារ្យ Hausmann អំពីការវិភាគលើកំណើន (Growth Diagnostics) សេដ្ឋកិច្ចដែលមាន ពិពិធភាព (Economic Complexity) និងលំហផលិតផល (Product Space) បានលើកឡើងថាជារឿយៗ ការសម្រេចបានកំណើន សេដ្ឋកិច្ចអាស្រ័យលើផលិតផលចម្រុះទំនើបដែលប្រទេសមួយអាចផលិត និងនាំចេញបាន។ អ្នកចូលរួមសិក្ខាសាលា បានពិភាក្សាអំពី លទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រសមស្របនៅក្នុងបរិបទសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងកំណត់កាលានុវត្តភាពដ៏មានប្រសិទ្ធភាព បំផុតសម្រាប់ការធ្វើពិពិធកម្ម និងកំណើន។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍ ន៍កម្ពុជា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ដេរីក យីប ឯកអគ្គរដ្ឋទូតអូ ស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះផងដែរ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ខាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។
ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តវិធានការគោលដៅដើម្បីទាក់ទាញការវិ និយោគផ្ទាល់ពីបរទេសដែលមានគុណភាពខ្ពស់ ក៏ដូចជាពង្រីកសមត្ថភាពឧស្សាហកម្មក្នុងប្រទេស និងបង្កើនប្រសិទ្ធភាពនៃសមា ហរណកម្មខ្សែច្រវាក់តម្លៃសកល (Global Value Chain)។ រាជរដ្ឋាភិបាលមានការសម្រេចចិត្តខ្ពស់ក្នុងការបង្កើតបរិការណ៍ សេដ្ឋកិច្ចមួយ ដែលជំរុញភាពច្នៃប្រឌិត គាំទ្រផ្នែកសហគ្រិនភាព និងជំរុញភាពធន់នៃសេដ្ឋកិច្ចរយៈពេលវែង”។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា៖ សិក្ខាសាលាជាន់ខ្ពស់នេះ ផ្តល់ឱកាសដ៏កម្រមួយសម្រាប់អ្នករៀបចំគោលនយោបាយ អ្នកជំនាញអន្តរជាតិ និងអ្នកអនុវត្ត ដៃគូអភិវឌ្ឍ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានា ដើម្បីពិភាក្សាស៊ីជម្រៅលើសំណួរសំខាន់ៗដែល ដឹកនាំអនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៖ សំណួរទីមួយ តើកម្ពុជាអាចចាប់យកសក្តានុពល និងឱកាសរបស់ខ្លួនដើម្បីរក្សា កំណើនសេដ្ឋកិច្ចដោយរបៀបណា? សំណួរទីពីរ តើយើងដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម ឧបសគ្គរាំងស្ទះចម្បងៗ ដើម្បីធ្វើពិពិធកម្ម មូលដ្ឋានកំណើនរបស់យើង និងពង្រឹងការប្រកួតប្រជែងរបស់យើង ដើម្បីធានាឱ្យមានកំណើនប្រកបដោយបរិយាបន្ន និរន្តរភាព និង ភាពធន់ដោយរបៀបណា? ហើយសំខាន់បំផុត តើយើងនឹងឈានទៅទីណាបន្ទាប់ពីនេះ?
ឯកឧត្តម ដេរីក យីប លើកឡើងថា៖ “អូស្ត្រាលីមានសេចក្តីរីករាយដែលបានសហការជាមួយកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្ត្រកំណើន ថ្មីមួយ សម្រាប់កម្ពុជាក្រោយពេលចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។ សិក្ខាសាលានេះ គឺជាផ្នែកមួយដ៏សំខាន់នៃ កិច្ចសហការរបស់យើងជាមួយក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍអនាគតជាចម្បងរបស់កម្ពុជា។
ឯកឧត្តមបានបន្ថែមទៀតថា “អូស្ត្រាលីប្តេជ្ញាគាំទ្រកម្ពុជា ក្នុងការសម្រេចបាននូវកំណើនប្រកបដោយភាពធន់ បរិយាបន្ន និង និរន្តរភាព ។
សិក្ខាសាលាជាន់ខ្ពស់នេះ រៀបចំឡើងដោយ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ កម្មវិធីនេះ មានការចូលរួមពីសំណាក់ លោកសាស្ត្រាចារ្យ Hausmann បានបញ្ជាក់ពីការប្តេជ្ញារបស់អូស្ត្រាលីដើម្បី បង្កើនកិច្ចសន្ទនាជាយុទ្ធសាស្ត្រ និងគាំទ្រកម្ពុជាឲ្យសម្រេចបាននូវកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



