ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ២៤៣,៤៥០ ដុល្លារអាមេរិក ជូនសមាគមទឹកស្អាតជនបទកម្ពុជា សម្រាប់ការតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្នុងភូមិចំនួន២ ក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្ថានទូតជប៉ុន ។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងគូសាណូណ៌សម្រាប់ គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និង អង្គការក្រៅរដ្ឋាភិបាលដែលកំពុងអនុវត្តគម្រោងនានា។ គូសាណូណិ មានន័យថា “ឬសស្មៅ” ក្នុង ភាសាជប៉ុន។ ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកជិត ៧០០ គម្រោង នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងនេះ។ យើងមានសេចក្តី សោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាព នៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។
ពេលនេះ ឯកឧត្តម បានពន្យល់សង្ខេបនូវគម្រោង ដែលយើងទើបបានចុះហត្ថលេខា៖ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ២៤៣,៤៥០ ដុល្លារអាមេរិក (ពីររយសែសិបបីពាន់បួនរយ ហាសិបដុល្លារអាមេរិក) ជូនសមាគមទឹកស្អាតជនបទកម្ពុជា សម្រាប់ការតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្នុងភូមិចំនួន២ ក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប។ យើងរំពឹងថាប្រជាជនប្រមាណ ២,៣០០នាក់ ដែលរស់នៅក្នុងតំបន់នេះ នឹងទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ ដែល នឹងរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ។
ការផ្គត់ផ្គង់ទឹកជាផ្នែកមួយក្នុងចំណោមវិស័យដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន ចំពោះប្រទេសកម្ពុជា។ កាលពីឆ្នាំមុន កម្មវិធីទូរទស្សន៍ឯកសារដ៏ល្បីមួយដែល ផលិតដោយ NHK ត្រូវបានចាក់ផ្សាយនៅប្រទេសជប៉ុន។ កម្មវិធីនោះបានបង្ហាញពីកិច្ចសហប្រតិបត្តិការរបស់យើង លើការផ្គត់ផ្គង់ទឹក និងបានគូសបញ្ជាក់ឆន្ទៈដ៏មុតមាំរបស់ ឯកឧត្តម ឯក ស៊ុនចាន់ ក្នុងការធ្វើឱ្យមានទឹក ដែលអាចបរិភោគបានទៅដល់ប្រជាជនកម្ពុជា។ ភាពយន្តឯកសារនេះបានទាក់ទាញចំណាប់អារម្មណ៍ មនុស្សជាច្រើននៅក្នុងប្រទេសជប៉ុន។
ទោះបីជាប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក៏ដោយ ខ្ញុំក៏ទទួលស្គាល់ថានៅតែ មានបញ្ហាប្រឈមជាច្រើន ដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។ ជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍ ន៍ផ្លូវការនានា រួមទាំង “គូសាណូជា” ផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី














