Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៌សិល្បៈកម្ពុជា កូរ៉េ រួមគ្នានៅខេត្ដសៀមរាបសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និង ទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅរវាងប្រជាជាតិទាំងពីរ

នៅព្រឹកថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០២៥នេះ នៅសារមន្ទីរជាតិអង្គរ ខេត្តសៀមរាប មានបើកសម្ពោធពិព័រណ៌ សិល្បៈកម្ពុជា កូរ៉េ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោកជំទាវ ជ្រឹង បុទុមរងី្ស ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជានាយកប្រតិបត្តិនៃសមាគមវប្បធម៌កូរ៉េ ក្រុមវិចិត្រករ និង សិល្បះករ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញ ខេត្តចូលរួមផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ ខេត្តសៀមរាប បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុង នៃសាធារណរដ្ឋកូរ៉េ ចំនួន ៣ខេត្ត-ក្រុង រួមមានទីក្រុងស៊ូវ៉ុន នៃខេត្តឃ្យុងគី ខេត្តជុងចុងណាំដូ និងខេត្តកាងវ៉ុន តាមរយៈទំនាក់ទំនងខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពទាំងនេះ ខេត្តសៀមរាប ទទួលបាននូវលទ្ធផល នៃកិច្ចសហប្រតិបត្តិការគួរឲ្យកត់សម្គាល់ទាក់ទងទៅនឹង វិស័យវប្បធម៌ សង្គមកិច្ច កសិកម្ម អប់រំ ទេសចរណ៍ សុខាភិបាល ពាណិជ្ជកម្មជាដើម ដោយផ្លែផ្កាទាំងនេះ កើតចេញពីភាពជាបងប្អូន ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តសៀមរាប និងខេត្ត-ក្រុង សម្ព័ន្ធមេត្រីភាព នៃសាធារណរដ្ឋកូរ៉េ ។ ពិធីសម្ពោធបើកពិព័រណ៌សិល្បៈកម្ពុជា-កូរ៉េនេះ ជាព្រឹត្តិការណ៍អន្តរជាតិមួយសម្រាប់ខេត្តសៀមរាប នៅដើមឆ្នាំ២០២៥ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងប្រទេសកូរ៉េ និងកម្ពុជា ប្រជាជនកម្ពុជា និងប្រជាជនកូរ៉េ ក៏ដូចជាការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរ-កូរ៉េ ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាប ព្រមទាំងបានចូលរួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍ក្នុងខេត្ត ព្រមទាំងបងប្អូនប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបទាំងមូល ដែលកំពុងប្រាស្រ័យទាក់ទងនឹងសក្តានុពលវិស័យទេសចរណ៍ជាចម្បងនេះ។

លោកជំទាវ ជ្រឹង បុទុមរងី្ស ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា ការតាំងពិព័រណ៌នេះ បានដើរតួជាកាតាលីករដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និង ទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅរវាងប្រជាជាតិយើងទាំងពីរ នេះជានិមិត្តរូបនៃស្មារតីយូរអង្វែង នៃទំនាក់ទំនងការទូត វប្បធម៌ និងពង្រឹងចំណងមិត្តភាពប្រទេសទាំងពីរ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានគូសបញ្ជាក់ថា ពិព័រណ៌ សិល្បៈកម្ពុជា កូរ៉េនាពេលនេះ បានឆ្លុះបញ្ចាំងពីការរប្តេជ្ញាចិត្តរួមគ្នា ក្នុងការជម្រុញនូវការផ្លាស់ប្តូរសិល្បៈ និងការអភិរក្សកេរ្តិ៍ដំណែលវប្បធម៌នៃប្រទេសទាំងពីរ។ ព្រឹត្តិការណ៍ពិព័រណ៌នេះត្រូវបានផ្តួចផ្តើមរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ តំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជាតាមរយៈការបង្ហាញសម្រស់ ដ៏វិចិត្រនៃប្រាង្គប្រាសាទបុរាណ និងស្នាដៃដ៏វិសេសរបស់បុព្វបុរសខ្មែរ និងការបង្ហាញវប្បធម៌កូរ៉េនៅលើឆាកអន្តរជាតិ។ វប្បធម៌រូបបិយ៍ និង អរូបបិយ៍ នៅកម្ពុជាបានកំពុងទាក់ទាញក្នុងវិស័យទេសចរណ៍ ហើយក៏ជាប្រភពសេដ្ឋកិច្ចជាតិមិនចេះរីងស្ងួតទៀតផង។ ក្នុងនោះឯកឧត្តម និង លោកជំទាវបណ្ឌិតសភាចារ្យ បានធ្វើ ការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះវិចិត្រករ ដែលបានបង្ហាញនូវស្នាដៃប្រកបដោយភាពច្នៃប្រឌិត ភាពរស់រវើកនៃ គំនូរមានវិញ្ញាណ ដែលធ្វើឱ្យការតាំងពិព័រណ៌នេះ មានសម្រសស្រស់ស្អាត និងស្របតាមវប្បធម៌។ ស្នាដៃសិល្បៈបានបង្ហាញពេលនេះ ជាបេះដូងនៃជំនាញសិល្បៈ និង បេតិកភណ្ឌវប្បធម៌ដ៏ល្អបំផុត ការផ្លាស់ប្តូរវប្បធម៌ គឺជាការបង្ហាញពីភាពដ៏ បរិសុទ្ធបំផុត នៃការទំនាក់ទំនងរវាងមនុស្ស និង មនុស្ស និង ការផ្សាភ្ជាប់ដួងចិត្ត កាបង្រួបបង្រួមមនុស្សជាតិ យល់ដឹងពីគ្នាផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី