Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍ ទុកពេល ៣០ថ្ងៃ ឱ្យក្រុមហ៊ុន កែបស្តារ ដេតា សេនធ័រ មេនេចម៉ិន ឯ.ក និងក្រុមហ៊ុន វេហា ដាតា សេនធ័រ ឯ.ក ចូលជួបពិភាក្សាអំពីវឌ្ឍនភាពដំណើរការអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងអញ្ជើញ លោកនាយកប្រតិបត្តិ ឬតំណាងមានសិទ្ធិសម្រេចនៃក្រុមហ៊ុន វេហា ដាតា សេនធ័រ ឯ.ក (VEHAA DATA CENTER CO., LTD.) និង ក្រុមហ៊ុន កែបស្តារ ដេតា សេនធ័រ មេនេចម៉ិន ឯ.ក (KEPSTAR DATA CENTRE MANAGEMENT CO., LTD.) ជាលើកចុងក្រោយ ដើម្បីចូលជួបពិភាក្សាអំពីវឌ្ឍនភាពដំណើរការអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន។
កន្លងមក ក.ប.ទ. ធ្លាប់បានអញ្ជើញក្រុមហ៊ុនជាលាយលក្ខណ៍អក្សរចំនួនបីលើករួចមកហើយ ក៏ប៉ុន្តែក្រុមហ៊ុនមិនបានឆ្លើយតបតាមការអញ្ជើញរបស់ ក.ប.ទ. ឡើយ។ ដូចនេះ ក.ប.ទ. សម្រេចទុករយៈពេល ៣០(សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយត្រូវទំនាក់ទំនងមកក្រុមការងារ ក.ប.ទ. តាមរយៈលេខទូរសព្ទ ០១២ ៧១៣ ៧១៤។

ក្នុងករណី លោកនាយកប្រតិបត្តិ ឬតំណាងមានសិទ្ធិសម្រេច មិនបានទំនាក់ទំនងដើម្បីចូលជួបពិភាក្សាជាមួយក្រុមការងារ ក.ប.ទ. តាមកាលកំណត់ខាងលើ ដើម្បីផ្តល់សក្ខីកម្មអំពីវឌ្ឍនភាពដំណើរការអាជីវកម្ម មជ្ឈមណ្ឌលទិន្នន័យឱ្យបានច្បាស់លាស់ ក.ប.ទ. នឹងចាត់វិធានការលុបអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ដោយឥតលក្ខខណ្ឌ៕ រក្សាសិទ្ធដោយ៖សុទ្ធលី