គ្រោះថ្នាក់ចរាចរណ៍ ជារឿងកើតឡើងដោយអចេតនា ដែលគ្មានអ្នកណាម្នាក់ចង់កើតឡើងនោះទេ។ ហើយចំពោះអ្នកបង្កវិញ ក៏មិនមានទោសធ្ងន់អ្វីនោះទេ ប្រសិនបើគ្មានអ្នករងរបួសធ្ងន់ ឬស្លាប់។ តែទោះជាយ៉ាងណា អ្នកខុសត្រូវសងសំណងគេ ទៅតាមការយល់ព្រមរៀងខ្លួន ដែលមានលទ្ធភាពសង។ ប៉ុន្តែ ផ្ទុយទៅវិញ ការប្រើអំពើហឹង្សា គឺត្រូវមានទោស ព្រោះជាជារឿងកើតឡើងដោយចេតនា ដែលប្រែពីជនរងគ្រោះ ទៅជាជនបង្កវិញ ដែលនេះត្រូវបានហៅថា ខឹងខុស ខឹងខាត។
យ៉ាងណាមិញ ថ្មីៗនេះ មហាជនជាច្រើននៅលើបណ្តាញសង្គម សម្តែងការហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញសកម្មភាពនារីម្នាក់ បានប្រើអំពើហឹង្សាវាយកម្ទេចម៉ូតូភាគីម្ខាងទៀត ដែលត្រូវបានដឹងថា គឺជាបុរសម្នាក់ដែលគាត់គ្រាន់តែបើកប៉ះពារម៉ូតូនារីនោះបន្តិចបន្តួចសោះ បែរជាទាមទារសំណងដ៏ជ្រុលហួសហេតុ។
ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ បើតាមបងប្អូនប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ត្រូវបានលឺនិយាយទាំងហួសចិត្តថា ជិះម៉ូតូប៉ះគ្នាតិចតួចសោះ ទារសំណង់គេសុទ្ធតែ ១ពាន់ដុល្លារ គេមិនឲ្យវ៉ៃកម្ទេចម៉ូតូគេ អីក៏សាហាវអ្វីម្ល៉េះ!។
ពិតណាស់ ក្រោយពីបានឃើញទង្វើដ៏គួរឲ្យស្អប់នេះរួចភ្លាម មហាជនជាច្រើនបានដាក់ឲ្យបែបៗនេះថា៖ «ចរឹកអន់ម្ល៉េះ ម៉ូតូនាងដាំពេជ្រមែន? ទារគេឡើងសុទ្ធតែពាន់ៗ$, អាងតែគេស្លូត មិនតដៃ បើប៉ះអ្នកផ្សេងវិញ គឺដឹងតែផ្អើលហើយនាង, ខ្ញុំវិញគេបុកផងប៉ះផង មិនដែលចេះទារគេម៉េច តែនាងនេះអីក៏សាហាវម៉េស,…»៕






