Tuesday, February 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ា…! ទីក្រុងប៉េកាំងប្រទេសចិន មកកេះប្រាប់ទីក្រុងភ្នំពេញ ពង្រីកទំនាក់ទំនង ធ្វើសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថល ទេសចរណ៍ និងវិស័យជាច្រើនទៀត

ក្នុងពេលជួបពិភាក្សាជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥, លោក យីន លី (Yin Li) លេខាធិការគណបក្សប្រចាំរដ្ឋធានីប៉េកាំង បានបង្ហាញថា ភ្នំពេញ-ប៉េកាំង ត្រូវពង្រីកកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាថែមទៀតហើយ ដូចជា បន្តពង្រឹង និងពង្រីកទំនាក់ទំនង , កិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថល សិល្បៈ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។

លោក យីន លី បានកោតសរសើរ និងបង្ហាញចំណាប់អារម្មណ៍ជាខ្លាំង ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ, ចិន និងកម្ពុជា ជាមិត្តកម្រិតខ្ពស់មានសុខរួមសុខ មានទុក្ខរួមទុក្ខ និងមានជោគវាសនារួមគ្នា, ចំណែកទីក្រុងទាំង២ ប៉េកាំង-ភ្នំពេញ មានលក្ខណៈពិសេសរៀងៗខ្លួន តែសំរាប់ទីក្រុងភ្នំពេញ មានដង់ស៊ីតេខ្ពស់ជាងទីក្រុងប៉េកាំង ពោលគឺ ទីក្រុងប៉េកាំង មានផ្ទៃដីទំហំ ១៦០០០គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅ ប្រមាណ២២លាននាក់ មានដង់ស៊ីតេ ៣០០០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ចំណែកទីក្រុងភ្នំពេញវិញ មានមានផ្ទៃដីទំហំ ៦៩៥,៤៦គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅ ប្រមាណជាង ២លាន៥សែននាក់ មានដង់ស៊ីតេ ៣៦០០នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។

ចំពោះការមកដល់ភ្នំពេញរបស់លោក និងគណៈប្រតិភូ នាពេលនេះ គឺដើម្បីចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀត នូវអ្វីដែលថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរបានឯកភាពគ្នា។ រដ្ឋធានីប៉េកាំងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដូចជា ទំនាក់ទំនង , កិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថល សិល្បៈ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូរ រវាងប្រជាជន និងប្រជាជន។

បើតាម ឯកឧត្តម ឃួង ស្រេង បានថ្លែងថា តាមរយៈទំនាក់ទំនងប្រទេសចិន និងកម្ពុជា រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងរបស់ប្រទេសចិន បានចំនួន ៩ទីក្រុងហើយ, តាមរយៈទីក្រុងសម្ព័ន្ធមេត្រីភាពនេះ នឹងធ្វើឱ្យសកម្មភាព ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថល សិល្បៈ វប្បធម៌ ទេសចរណ៍ និងវិស័យជាច្រើនទៀត កាន់តែរីកចម្រើនផុសផុល៕ ពិសិដ្ឋ CEN