Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្គាប់ឱ្យព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ២៣រូប បង្ហាញខ្លួននៅអង្គភាពរបស់ខ្លួន

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្គាប់ឱ្យព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ២៣រូប បង្ហាញខ្លួននៅអង្គភាពរបស់ខ្លួន យ៉ាងយូរត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។ នេះបើតាមលិខិតបង្គាបការ ចុះថ្ងៃទី២៥ ខែកុម្ភៈនេះ។ ក្នុងករណីសាមីខ្លួន មិនបានមកបង្ហាញខ្លួនតាមកាលបរិច្ឆេទកំណត់នេះ នឹងត្រូវទទួលខុសត្រូវ ចំពោះរាល់វិធានការរដ្ឋបាល ។

សូមជម្រាបថា ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ទាំង២៣រូបនេះ គឺជាអ្នកដែលទើបទទួលការតែងតាំង ផ្លាស់ប្តូរទីកន្លែងបម្រើការងារថ្មី តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែកុម្ភៈ ដែលតាមបែបបទរដ្ឋបាល តម្រូវឲ្យចូលបង្ហាញខ្លួននៅអង្គភាពថ្មី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី