Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពការពារកុមារ និងនគរបាលជាតិកម្ពុជា បណ្តុះបណ្តាលស្តីពី “ការឆ្លើយតបបឋមនៅកន្លែងកើតហេតុ”

កណ្តាល ៖ អង្គភាពការពារកុមារ (CPU) ក្រោមកិច្ចសហការជាមួយនិងនគរបាលជាតិកម្ពុជា បានរៀបចំបើកវគ្គ បណ្តុះបណ្តាលស្តីពី “ការឆ្លើយតបបឋមនៅកន្លែងកើតហេតុ” ដែលបានប្រារព្ធធ្វើឡើងនៅខេត្តបាត់ដំបង និងខេត្តកណ្តាល។

ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ អង្គភាពការពារកុមារ (CPU) បានសហការជាមួយនឹងនគរបាលជាតិ កម្ពុជា រៀបចំបើកនូវវគ្គបណ្តុះបណ្តាលខ្លីចំនួនពីរវគ្គស្តីពី “ការឆ្លើយតបបឋមនៅកន្លែងកើតហេតុ” ដែលត្រូវ បានប្រារព្ធធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ និង នៅមជ្ឈមណ្ឌលផ្កាឈូក (Lotus Centre) នៃអង្គភាពការពារកុមារ (CPU) ស្ថិតនៅក្នុងខេត្តកណ្តាល ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

អង្គភាពការពារកុមារ (CPU) សូមថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិសម្រាប់ការផ្តល់កិច្ចគាំទ្រជានិច្ចកាលតាំងពីដើមមកដល់អង្គភាពការពារកុមារ (CPU) និងបានផ្តល់ការអនុញ្ញាតឲ្យអង្គភាពCPU បើកវគ្គបណ្តុះបណ្តាលទាំងពីរវគ្គនេះឡើង និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋាននគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនចូលរួមធ្វើជាអធិបតីក្នុងពិធីបើក និងបិទវគ្គទាំងពីរខាងលើ។ ហើយក៏សូមថ្លែងអំណរគុណផងដែរដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ដែលបានអនុញ្ញាតឲ្យអង្គភាពCPU ប្រើប្រាស់សាលបណ្តុះ បណ្តាលសិក្ខាកាមនៅក្នុងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដោយផ្ទាល់។

វគ្គបណ្តុះបណ្តាលទីមួយដែលប្រារព្ធធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានមន្រ្តីសិក្ខាកាមជានគរបាលចូលរួមចំនួន ៤០រូប មកពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់។ ដោយឡែក វគ្គបណ្តុះបណ្តាលទីពីរដែលបានរៀប ចំធ្វើឡើងនៅមជ្ឈមណ្ឌលផ្កាឈូកនៃអង្គភាពការពារកុមារ (CPU) មានមន្រ្តីសិក្ខាកាមជានគរបាលចូលរួមចំនួន ៤៥រូប អញ្ជើញមកពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងពីខេត្តកំពង់ស្ពឺ។ ឆ្លៀតឱកាសនេះ យើងសូមថ្លែងអំណរគុណ ដល់ឯកឧត្តមស្នងការខេត្តទាំងឡាយដែលបានផ្តល់កិច្ចគាំទ្រ ចូលរួម និងសហការដ៏ល្អប្រសើរ។

ហើយក៏សូមថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេសបរទេសជំនាញ គឺលោក ម៉ាយ ស្មីត (Mike Smith) និងលោក ចេហ្វ ម៉ាហឺ (Jeff Maher) ដែលបានចំណាយពេលវេលាវិលត្រលប់មកកម្ពុជាដើម្បីជួយបណ្តុះបណ្តាលក្នុង វគ្គទាំងពីរនេះ ដែលលោកគ្រូឧទ្ទេសទាំងពីររូបមានបទពិសោធន៍ការងារយ៉ាងទូលំទូលាយ ក្នុងវិស័យអនុវត្តច្បាប់ និង ការងារស៊ើបអង្កេតព្រហ្មទណ្ឌ។ ប្រធានបទសំខាន់ៗនៃវគ្គបណ្តុះបណ្តាលទាំងពីរនេះរួមមាន សកម្មភាព បឋមឆ្លើយតបទៅនឹងការរាយការណ៍បទល្មើស ការគ្រប់គ្រងភស្តុតាងនិងកន្លែងកើតហេតុ ភស្តុតាងសក្ខីកម្ម ភស្តុតាងឌីជីថល និងមេរៀនសំខាន់ៗផ្សេងៗទៀត ដែលយើងជឿជាក់ថាប្រធានបទទាំងនេះ គឺពិតជាមានសារៈ សំខាន់ខ្លាំងសម្រាប់មន្រ្តីនគរបាលជាតិកម្ពុជាក្នុងការពង្រឹងនិងកសាងសមត្ថភាពបន្ថែម។

ជាចុងក្រោយ យើងក៏សូមថ្លែងអំណរគុណដល់សហការីរបស់អង្គភាព CPU ពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំ ប្រឹងប្រែងទាំងកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ក្នុងការរៀបចំដំណើរការនូវវគ្គបណ្តុះបណ្តាលទាំងពីរនេះប្រកបដោយភាពរលូននិងជោគជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី