ខេត្តពោធិ៍សាត់ : អាជ្ញាធរមីន បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភ: ២០២៥ មានពលរដ្ឋឈ្មោះ លី ចាន់មី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ បានដើរជាន់មីនប្រឆាំងមនុស្ស ក្នុងកំឡុងពេលកាត់ស្មៅក្នុងចម្ការ នៅចំណុចអូរកងឈ្លប ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលឲ្យខ្ទាំប្រអប់ជើងស្តាំ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាពថ្មដា។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕ រក្សាសិទ្ធដោយ៖សុទ្ធលី




