Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប៉ែន បូណា អញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលរៀបចំដោយក្រសួងមុខងារសាធារណៈ ដើម្បីពង្រឹងសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាល ស្តីពី «ការអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ» ជូនដល់មន្រ្តីរាជការក្រោមឱវាទថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមុខងារសាធារណៈ។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងបង្កើនជំនាញសរសេរខ្លឹមសារព័ត៌មាន ក៏ដូចជាកិច្ចការទំនាក់ទំនងសាធារណៈ ជូនដល់មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ នៅតាមអង្គភាពជំនាញ ដែលនឹងអាចក្លាយជាជនបង្គោលចូលរួមសកម្មភាពផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈរបស់ក្រសួង និងដើម្បីរួមគ្នាផ្តល់ព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋបានយល់ជ្រួតជ្រៀបអំពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីបម្រើប្រទេសជាតិ ប្រជាពលរដ្ឋ ជៀសវាងជឿលើព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លើសបំភ្លៃ មួលបង្កាច់ ដែលបង្កើតឡើងដោយមជ្ឈដ្ឋានមួយចំនួនបានប្រឌិតឡើង ដើម្បីបង្ខូចបង្កាច់មកលើរាជរដ្ឋាភិបាលជាពិសេសក្រុមប្រឆាំងជ្រុលនិយម៕
រក្សាសិទ្ធដោយ៖សុទ្ធលី