Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ៖ បុគ្គលដែលជាយោធិននៃកងរាជអាវុធហត្ថ ដែលមានបញ្ហានៅក្នុងគ្រួសារផ្ទាល់ខ្លួន បើមានពាក្យបណ្តឹង នឹងធ្វើការស្រាវជ្រាវអនុវត្តនីតិវិធី ក្នុងករណីរកឃើញបានប្រព្រឹត្តបទល្មើស នឹងអនុវត្តតាមច្បាប់ជាធរមាន

ភ្នំពេញ ៖ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃើញនិងតាមដានយ៉ាងយកចិត្តទុកដាក់នូវព័ត៌មានមួយចំនួនដែលពាក់ព័ន្ធនឹងបុគ្គល ជាយោធិននៃកងរាជអាវុធហត្ថ សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធមេត្តាជ្រាបថា ៖

១-កងរាជអាវុធហត្ថ នៅតែអនុវត្តខ្ជាប់ខ្ជួនទិសស្លោក “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។

២-ចំពោះបុគ្គលដែលជាយោធិននៃកងរាជអាវុធហត្ថ ដែលមានបញ្ហានៅក្នុងគ្រួសារផ្ទាល់ខ្លួន បើមានពាក្យបណ្តឹង នឹងធ្វើការស្រាវជ្រាវអនុវត្តនីតិវិធី ក្នុងករណីរកឃើញបានប្រព្រឹត្តបទល្មើស នឹងអនុវត្តតាមច្បាប់ជាធរមាន។ ប្រសិនបើល្មើសវិន័យកងទ័ព នឹងដាក់ទណ្ឌកម្មវិន័យកងទ័ព។

៣-រយៈពេលកន្លងមកនេះ មានការបង្ហោះផ្សព្វផ្សាយអំពីបុគ្គល ជាយោធិននៃកងរាជអាវុធហត្ថ បានប្រើអំពើហិង្សា និងរឿងខ្លះទៀតជារឿងទំនាស់ក្នុងគ្រួសារ ករណីខ្លះយើងមិនអាចទៅដោះស្រាយរឿងផ្ទៃគ្រួសារបានទេ។ កងរាជអាវុធហត្ថបានចាត់ការករណីនីមួយៗតាមអង្គហេតុ អង្គច្បាប់ ដែលបានកើតឡើង។ នៅពេលដំណើរការករណីនីមួយៗ យើងខ្ញុំរក្សាការសម្ងាត់វិជ្ជាជីវៈ មិនអាចផ្សព្វផ្សាយ បកស្រាយ ឆ្លើយតបជាសាធារណៈបានឡើយ។

៤-កងរាជអាវុធហត្ថ ជាស្ថាប័នអនុវត្តច្បាប់បើកទ្វារចំហ រងចាំទទួលពាក្យបណ្ដឹង ទាំងបណ្ដឹងបរិហារនានា ប៉ុន្តែការបង្ហោះផ្សព្វផ្សាយបរិហារតាមបណ្ដាញព័ត៌មានសង្គម មិនមែនជាជម្រើសល្អនោះទេ យើងខ្ញុំសុំឱ្យបញ្ឈប់ ព្រោះនោះមិនមែនជាដំណោះស្រាយល្អសម្រាប់ភាគីទាំងសងទេ ជាការបង្ខូចកេរ្តិ៍ឈ្មោះ ខូចកិត្តិយសដល់ភាគីទាំងសងខាង។

៥-កងរាជអាវុធហត្ថយើងខ្ញុំ សូមអំពាវនាវជនរួមជាតិ ចូលរួមគោរពច្បាប់ ក្រមសីលធម៌ និងរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ផូរផងរបស់យើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី