Saturday, March 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញសពនារីវ័យ១៨ឆ្នាំម្នាក់ ត្រូវឃាតកសម្លាប់ចងដៃ យកទៅកប់ នៅតាមផ្លូវ ៦០ម៉ែត្រ

ភ្នំពេញ ៖ ករណីឃាតកម្ម នារីវ័យ១៨ឆ្នាំម្នាក់ ត្រូវឃាតកសម្លាប់ចងដៃ យកទៅកប់ នៅតាមផ្លូវ ៦០ ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ ម៉ោង ២ រសៀល ថ្ងៃទី ០១ មីនា ២០២៥។

នារីខ្មែរឈ្មោះ ហេង សៀវលី ធ្វើការផ្នែកអនឡាញ។ សាកសពត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី ០១ មីនា ២០២៥ នេះ ។ សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។

ក្រោយពីទទួលបានដំណឹងនេះ​ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ​ បាន​ហ៊ុមព័ទ្ធជុំវិញកន្លែងកេីតហេតុ​ សហការជាមួយ​ផ្នែកជំនាញ​បច្ចេកទេស​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះធ្វេី​កោសល្យវិច័យ​ ដោយមិនដឹងមូលហេតុ​ នៅឡេីយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី