Sunday, March 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ គោរពតាមការណែនាំរបស់អាជ្ញាធរកូរ៉េ និងចៀសវាងមានការប្រមូលផ្ដុំ ចូលរួម ឬនៅក្បែរហ្វូងបាតុករបស់កូរ៉េ

ប្រទេសកូរ៉េ ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី 1 ខែមីនាឆ្នាំ 2025 នេះបានចេញសេចក្តីជូនដំណឹងសូមជម្រាបប្រជាពលរដ្ឋខ្មែរ ដែលមានវត្តមាននៅសាធារណរដ្ឋកូរ៉េ ជ្រាបថា ដោយសារស្ថានភាពនយោបាយក្នុងសាធារណរដ្ឋកូរ៉េ កំពុងតែមានការវិវឌ្ឍន៍ថ្មី នាពេលនេះ ជាពិសេសការធ្វើបាតុកម្មទ្រង់ទ្រាយធំរបស់កូរ៉េ នៅក្នុងទីក្រុងសេអ៊ូល ដែលបង្កឱ្យមានការប្រកាសពីការបិទផ្លូវរថភ្លើង និង រថយន្ដក្រុង នៅទីតាំងមួយចំនួន ហើយអាចនឹងមានការរឹតត្បិតមួយចំនួនទៀតដោយសមត្ថកិច្ចកូរ៉េផងដែរ។

អាស្រ័យហេតុនេះ ស្ថានឯកអគ្គរាជទូត សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានវត្តមាននៅសាធារណរដ្ឋកូរ៉េ មេត្តាយកចិត្តទុកដាក់តាមដានព័ត៌មាន ប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ គោរពតាមការណែនាំរបស់អាជ្ញាធរកូរ៉េ និងចៀសវាងមានការប្រមូលផ្ដុំ ចូលរួម ឬនៅក្បែរហ្វូងបាតុករបស់កូរ៉េ ព្រមទាំងរក្សាភាពស្ងៀមស្ងាត់ ជាពិសេសក្នុងនាម ជាពលរដ្ឋខ្មែរមកបម្រើការងារក្នុងក្របខណ្ឌទិដ្ឋាការ គ្រប់ប្រភេទ ក្នុងសាធារណរដ្ឋកូរ៉េ។

ក្នុងករណីបងប្អូនមានចម្ងល់ ឬត្រូវការជំនួយផ្សេងៗ សូមទាក់ទងមកស្ថានទូតជាបន្ទាន់តាមរយៈលេខទូរស័ព្ទ 02-3785-1041 ឬផ្ញើសារដោយផ្ទាល់មកកាន់ប្រអប់សារហ្វេសប៊ុករបស់ស្ថានទូត៕រក្សាសិទ្ធដោយ៖សុទ្ធលី