Tuesday, March 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា កំណត់ទីតាំងសាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែង របស់គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP)

ភ្នំពេញ ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីកំណត់ទីតាំងសាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែង របស់គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងអគ្គនាយដ្ឋានពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តទាំង៤ (ខេត្តក្រចេះ រតនគិរី តាកែវ និងត្បូងឃ្មុំ) ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំង៤ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីពិនិត្យរបាយការណ៍បឋម និងពិនិត្យពិភាក្សា កំណត់ទីតាំង និងជំរុញការងារបន្តអនុវត្តរបស់គម្រោងសាងសង់អគារស្ថានីយច្រកទ្វារព្រំដែនឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ ដែលទាមទារឱ្យមានការបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ច ដើម្បីចុះសិក្សាស្រាវជ្រាវបន្ថែមអំពីស្ថានភាពទីតាំង ទំហំដីត្រូវការ និងការកាន់កាប់ ស្ថានភាពភូមិសាស្រ្ត ការពិនិត្យមើលលទ្ធភាព និងដីត្រៀមសម្រាប់ការសាងសង់ វិធានការត្រៀមបម្រុងទុកដីសម្រាប់ការចរចារ និងដោះស្រាយផលប៉ះពាល់ ។ល។ នៅលើទីតាំងច្រកកទ្វារអន្តរជាតិចំនួន៤ កន្លែង ត្រពាំងស្រែ ភ្នំដិន ត្រពាំងផ្លុង និងអូរយ៉ាដាវ នៅខេត្តក្រចេះ តាកែវ ត្បូងឃ្មុំ និងរតនគិរី៕ រក្សាសិទ្ធដោយ៖សុទ្ធលី