Thursday, March 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាឲ្យស្រាវជ្រាវ ក្រោយបែកធ្លាយរូបភាព​ ឃ្លីបវីដេអូ ពីភាពមិនសមរម្យដែល​មានរូប​អធិការន​គរបាលស្រុករតនមណ្ឌល ពាក់ឯកសណ្ឋាន ក្នុងវង់ផឹកស៊ី

ខេត្តបាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង សូម​គោរពជម្រាបជូន​សាធារណជន​បានជ្រាបថា​នៅថ្ងៃទី០៦ខែ​ មីនា​ឆ្នាំ២០២៥នេះ បន្ទាប់ពីឃើញរូបភាព​ ឃ្លីបវីដេអូ ដែលបណ្តាញសង្គមផ្សព្វផ្សាយ ពីភាពមិនសមរម្យដែល​មានរូប​លោកវរសេនីយ៍ឯក​ សន​ និល​អធិការនៃអធិការដ្ឋានន​គរបាលស្រុករតនមណ្ឌល។

លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចាត់​វិ​ធានការឱ្យផែនការងារធន​ធានមនុស្ស​ធ្វើការ​ស្រាវ​ជ្រាវ​លើករណីនេះបន្ទាន់។

ក្នុងករណីដែលរកឃើញនូវកំហុសឆ្គងដែលបង្កឡើង ដោយលោកអធិការ និងមន្រ្តីផ្សេងទៀតនោះ​ ថ្នាក់​ដឹកនាំស្នងការនឹងមានវិធាន​ការខាងវិន័យនគរបាលជាតិស្របតាមកម្រិតនៃអំពើនោះ៕រក្សាសិទ្ធដោយ៖សុទ្ធលី