Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉ារីស ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនឹង ធ្វើទស្សនកិច្ចនៅអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) តបតាមការអញ្ជើញរបស់លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការ OIF ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់-កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៦ នៅប្រទេសកម្ពុជា។

ឯកឧត្តម ប្រាក់ សុខុន ក៏គ្រោងនឹងមានជំនួបជាមួយលោកស្រី Audrey Azoulay អគ្គនាយក នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) ដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និងកម្ពុជា លើការអភិរក្សបេតិកភណ្ឌ វប្បធម៌៕ រក្សាសិទ្ធដោយ៖សុទ្ធលី