Thursday, March 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧក្រិដ្ឋជន៣នាក់ ជួញដូរថ្នាំញៀន ម៉ាទឹកកកICE ទម្ងន់ជិត១០គីឡូក្រាម អាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី២០ឆ្នាំ ទៅ៣០ឆ្នាំ ឬអស់មួយជីវិត

ខេត្តបាត់ដំបង : នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់ប្រមាណ ៩៨២៩,០៨ក្រាម ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបង បានចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយឃាត់ខ្លួនបានជនសង្ស័យ៣នាក់ និងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ទម្ងន់៩៨២៩,០៨ ក្រាម។

ក្រោយពីបានសួរចម្លើយជនសង្ស័យ ពិនិត្យភស្តុតាងនានាជាឯកសារ ដែលមាននៅក្នុងសំណុំរឿងវត្ថុតាងដែល ដកហូតបាន តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យខាងលើ និងបក្ខពួក ដែលជាមេក្លោងឧក្រិដ្ឋជនគ្រឿង ញៀន ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤០ កថាខណ្ឌទី៣ កថាខណ្ឌទី៧ ចំណុច៤ នៃច្បាប់ស្តី ពីការត្រួតពិនិត្យគ្រឿងញៀន ទៅចៅក្រមស៊ើបសួរ ដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត ។

ឧក្រិដ្ឋជនគ្រឿងញៀនខាងលើនេះ អាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី២០ឆ្នាំ ទៅ៣០ឆ្នាំ ឬអស់មួយជីវិត៕ រក្សាសិទ្ធដោយ៖សុទ្ធលី