Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្តណាស់! ជិះសុទ្ធឡានថ្លៃ High Lander តែមិននឹកស្មានទង្វើ អន់ជាងសំរាមទៅទៀត សំខាន់ពូជិះម៉ូតូប៊ិះត្រូវក្បាល

ជា​ទូទៅ​ គេ​កត់​សម្គាល់​ថា សំណល់​សំរាម​តែង​កើត​មាន​ឡើង ​នៅ​ពេល​ដែល​មាន​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន​នៅ​កន្លែងសាធារណៈណាមួយ ដូចជា​ការ​ប្រគំតន្ត្រី, ទីកន្លែងកម្សាន្ត​នានា​ និងពិធីបុណ្យជាតិធំៗ ជាដើម។ តែក្រៅ​ពី​នេះ​ ​ជា​រៀង​រាល់​ថ្ងៃ គេ​ក៏​ប្រទះ​ឃើញ​សំរាម​នៅ​តាម​ដង​ផ្លូវ​ ប្រឡាយ​ និង​ទី​ធ្លា​សាធារណៈផងដែរ ដែលជាលទ្ធផល បន្សល់ទុករបស់មនុស្សដែលមានទម្លាប់បោះចោលសំរាមឲ្យរួចផុតពីដៃ មិនខ្វល់ពីផលប៉ះពាល់អ្វីនោះទេ។

ជាក់ស្តែង ដូចគ្រួសារមួយនេះ ដែលជិះឡានថ្លៃសុទ្ធ High Lander តែមិននឹកស្មានខ្វះសីលធម៌រស់នៅក្នុងសង្គមបែបនេះសោះ ដោយបានបោះសំរាមចេញពីក្នុងរថយន្តរបស់ខ្លួន ទៅលើដងផ្លូវជាបន្តបន្ទាប់។ លើសពីនេះ អ្វីដែលហួសចិត្តខ្លាំងបំផុតទៀតនោះ គឺបានបោះចោលសំរាមមិនគោរពអ្នកធ្វើដំណើរណាឡើយ ដោយគ្រវែងសំរាមប៊ិះត្រូវក្បាលបុរសចំណាស់ម្នាក់ ដែលគាត់កំពុងធ្វើដំណើរតាមម៉ូតូ ស្របទិសជាមួយ ដែលឃើញហើយហួសថ្លែងតែម្តង។

ពិតណាស់ ក្រោយពីបានឃើញពីទង្វើដ៏អសិលធម៌នេះ មហាជនជាច្រើនបានដាក់ឲ្យធ្ងន់ៗបែបនេះថា៖ «ចរិកថោកបំផុត ខ្ជិលរលួយដល់សន្តាន សូម្បីតែចតចុះទៅចោលក្នុងធុងសំរាម វាខាតពេលប៉ុន្មាន មានខួរមិនគួរទុកឲ្យធ្ងន់ក្បាលបែបនេះ, គេបង្កើតកម្មវីធីជួបជុំគ្នា ដើររើសសម្រាម ។ល។ ជិះឡានហើយអន់ចរិកទៀត! នៅមុខនោះ មិនដល់ 50mទេ មានធុងសំរាមហើយ! បើកឡានអត់បើកភ្នែក, ឡានថ្លៃគួរសម តែមនុស្សក្នុងឡានថោក អន់ជាងសំរាមដែលចោលហ្នឹងទៀត, សំខាន់ចោលគ្មានមើលម៉ូតូគេ ពីចំហៀងទៀត ចោរម្សៀតមែន!»។

ជាមួយគ្នានេះ ពលរដ្ឋដែលមានសិលធម៌ក្នុងការបោះចោលសំរាម ក៏បានបញ្ចេញមតិទាំងហួសចិត្តថា «កោតតែហ៊ាន ខ្ញុំសំបកទុយោកាហ្វេមិនហ៊ានចោលផង សុខចិត្តដាក់ក្នុងហោប៉ៅ, ខ្ញុំជិះតែកង់បីផង ប្រាប់ប្រពន្ធកូន ដាច់ខាតកុំចោលសម្រាមមិនថាតូចធំ ចាំមានធុងចាំឈប់ប្រមូលចោលទៅ,… »៕