Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីគ្រោះថ្នាក់រថយន្តក្រឡាប់ពេលចុះចំណោទនៅក្រុមហ៊ុនវីរៈប៊ុនថាំ លើឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ របួស២២នាក់

កំពង់ស្ពឺ៖ អ្នករងរបួសធ្ងន់ស្រាល ចំនួន ២២ នាក់ មកពីខេត្តស្វាយរៀង ដែលជួបឧបទ្ទវហេតុនៅខ្នងភ្នំគីរីរម្យ ដែលកំពុងសម្រាកព្យាបាលនៅនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីវេលាម៉ោង ១៥ និង ១៥ នាទី ថ្ងៃទី១៦០៣២០២៥ នៅចំណោទផ្លូវបេតុងឡើងទៅ
តំបន់ទេសចរណ៍ក្រុមហ៊ុនវីរៈប៊ុនថាំ ” ឧទ្យានបោះតង់ ” មានករណីគ្រោះថ្នាក់រថយន្តរេចង្កូតធ្លាក់ផ្លូវនៅចំណុចផ្លូវឡើងក្រុមហ៊ុន វីរៈប៊ុនថាំ ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មុនកើតហេតុ រថយន្តបើកចុះមកពី តំបន់លេងកំសាន្ដក្រុមហ៊ុនវីរៈប៊ុនថាំ មកតាមផ្លូវបេតុង នៅក្នុងរថយន្ដមានអ្នកដំណើរសរុប២៨ នាក់ ស្រី២០ នាក់ មកពីខេត្ដស្វាយរៀងទាំងអស់ ជាប្រភេទរថយន្តទេសចរណ៍ម៉ាក MITSUBISHI ស្លាកលេខ ស្វាយរៀង 3A-2400 ពណ៍ស ។
អ្នកបើកបរមានឈ្មោះ ព្រាប ផល្លី ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង
រងរបួសធ្ងន់ ។

តាមការអោយពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកភ្នំស្រួចបានឲ្យដឹងថា ៖ ករណីគ្រប់យ៉ាងអាចមកពីកត្ដារថយន្ដដាក់លេខមិនចូល ក្រោយដោះលេខចុះចំណោទខ្លាំង អ្នកបើកបរដាក់ទប់ល្បឿនរថយន្ត រួចបាត់ម្ចាស់ការតែម្ដង ទើបអ្នកបើកបរទាញចង្កូតរថយន្ដចេញពីគន្លងផ្លូវកោងចំណោទ បុកដើមឈើស្រស់ក្រឡាប់តែម្ដង។

ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើបណ្តាលឲ្យអ្នករងរបួស ២២នាក់ ស្រី ១៥នាក់ – របួសធ្ងន់ ១៥នាក់ ស្រី១១ – របួសស្រាល ៧នាក់ ស្រី៤។

ចំពោះអ្នករបួសក្នុងហេតុការណ៍ខាងលេី ទាំង ២២ នាក់ ត្រូវបានកំលាំងមានសមត្ថកិច្ចជួយសង្រ្គោះបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ រក្សាសិទ្ធដោយ៖សុទ្ធលី