Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយឯក ជួន ណារិន្ទ បញ្ជាឲ្យកោះហៅលោក Bun Park ដើម្បីមកសួរនាំ និងពន្យល់ពាក្យសន្ដិភាព

ភ្នំពេញ ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាអោយជំនាញខាងផែនសន្តិសុខហៅលោក ប៊ុន ផាក ចូលមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពី ពាក្យសន្តិភាព ។
លោក ជួន ណារិន្ទ បានបញ្ជាក់ថា “ក្នុងនាមខ្ញុំស្នងការនគរបាលរាជធានីភ្នំពេញ បានឲជំនាញខាងផែនសន្តិសុខអញ្ជើញ ប្អូនម្ចាស់ផេក ចូលមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពី ពាក្យសន្តិភាព” ។

ពាក់ព័ន្ធករណីនេះដែរលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសរសេរសារនៅលើផេក facebook ផ្លូវការយ៉ាងដូច្នេះថា “ក្មេងទំនើងចោរប្លន់បានចាត់ការរាល់ថ្ងៃមិនជាបញ្ហា តែនៅឡើយមិនទាន់កំចាត់អាមនុស្សធន់គ្រូបោកបែបនេះចោលព្រោះទុកនៅនាំអោយចង្រៃប៉ះពាល់ដល់អ្នកល្អផ្សេងដទៃទៀត”។

លោកសំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិបានថ្លែងតាមរយៈផេក facebook ធ្វើការយ៉ាងដូច្នេះថា “ក្នុងនាមប្រជាពលរដ្ឋខ្មែរ០១រូប យើងពិតជាមានការសោកស្តាយណាស់ចំពោះបុគ្គលរូបនេះដែលបានបង្ហោះសាររបៀបវាយប្រហារ មើលតែ០១ជ្រុងតូចមិនបានឆ្លុះបញ្ចាំងពីការពិត រវាងតម្លៃសន្តិភាពនិងបញ្ហាបទល្មើស។ការលើកឡើងរបស់បុគ្គលនេះគឺយើងមិនអាចទទួលយកបានឡើយ ។ការបង្ហោះខ្លឹមសាររបៀបនេះដោយមិនយកទស្សនៈ«ចូរមើលព្រៃទាំងមូលកុំមើលដើមឈើ០១ដើម»។ជាការពិតណាស់តម្លៃសន្តិភាពគឺបានផ្តល់ជូនមនុស្សគ្រប់ជាតិសាសន៍រស់នៅដោយសុខដុម ទទួលបានផ្លែផ្កានៃការអភិវឌ្ឍន៍ កូនចៅមានឱកាសបានចូលរៀនសូត្រគ្រប់ទីកន្លែង ហើយប្រជាជនក៍មានឱកាសប្រកបមុខរបរនិងធ្វើការងារផ្គត់ផ្គង់ចិញ្ចឹមជីវិតដោយសេរីនិងគ្រប់ទីកន្លែង លើមុខរបរនិងការងារតាមលទ្ធភាព សមត្ថភាពរបស់យើងម្នាក់ៗ លើកលែងការប្រកបមុខរបរដោយអំពើខុសច្បាប់ណាមួយនោះ។ ជាទូទៅលើកិច្ចការងារការពារថែរក្សាសន្តិសុខ សមត្ថកិច្ចគ្រប់ជំនាញនិងគ្រប់ជាន់ថ្នាក់ តែងយកចិត្តទុកដាក់និងដាក់ចេញនូុវវិធានការបង្ការទប់ស្កាត់បង្រ្កាប និងគ្រប់គ្រងសភាពការណ៍ មានការទទួលខុសត្រូវខ្ពស់។ដោយនៅក្នុងសង្គមមួយវាមិនល្អឥតខ្ចោះដូចអ្វីដែលយើងចង់បានគ្រប់ៗគ្នានោះទេទោះនៅប្រទេសដែលគេចាត់ទុកថាជាប្រទេសស៊ីវិល័យក៍នៅតែកើតមានបញ្ហាបាតុភាពសង្គមហើយគេនៅតែបន្តដោះស្រាយដូចនៅកម្ពុជាយើងផងដែរ ។ដោយឡែកនៅកម្ពុជាចំពោះករណីក្មេងទំនើង ករណីចោរកម្មនេះ បើកើតមាន សមត្ថកិច្ចតែងតែបានបង្រ្កាបជាលទ្ធផលបន្តបន្ទាប់ ហើយបង្រ្កាបបានច្រើនករណីទៀតផង ពោលគឺក្នុង០១ឆ្នាំៗបទល្មើសព្រហ្មទណ្ឌត្រូវបានបង្រ្កាបមានប្រសិទ្ធភាព ប៉ុន្តែនៅមានបទល្មើសតិចតួចដែលនៅសេសសល់សមត្ថកិច្ចបង្រ្កាបមិនទាន់បាន ហើយសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវបង្រ្កាបដោយមិនទុកចោលបទល្មើសណាមួយនោះទេ។ចំពោះក្មេងទំនើងនិងអំពើចោរកម្ម បើយើងពិនិត្យមើលនៅតាមបណ្តាប្រទេសនៅលើពិភពលោកទោះប្រទេសមហាអំណាចខ្លះក៍នៅមិនទាន់ទប់ស្កាត់និងបង្រ្កាបក្មេងទំនើងនិងអំពើចោរកម្ម ពុំទាន់មានប្រសិទ្ធភាពគ្រប់ជ្រោយនៅឡើយផងដែរ។ជាងនេះបញ្ហាក្មេងទំនើងនៅបណ្តាប្រទេសដែលគេចាត់ទុករីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច មួយចំនួនក៍កើតមានលក្ខណៈធ្ងន់ធ្ងរផងដែរដោយថែមទាំងមានប្រើប្រាស់អាវុធខុសច្បាប់បាញ់ប្រហារនៅតាមគ្រឹះស្ថានសិក្សានៅតាមទីសារធារណៈ ក៏តែងកើតមានជាបន្តបន្ទាប់រហូតបាត់បង់ជីវិតក្នុងមួយឆ្នាំៗ។ប្រៀបធៀបនៅកម្ពុជាយើងគឺស្ថានភាពក្មេងទំនើងគឺមានការគ្រប់គ្រងច្បាស់លាស់និងទប់ស្កាត់មានប្រសិទ្ធភាព ពុំទាន់មានសភាពការណ៍កើតឡើងធ្ងន់ធ្ងរដូចបណ្តាប្រទេសមួយចំនួននៅឡើយនោះទេ ពោលគឺ កម្ពុជាយើងគ្រប់គ្រងសភាពការណ៍សន្តិសុខបានរឹងមាំ។ដូច្នេះ សូមឲ្យបុគ្គលរូបនេះត្រូវវិនិច្ឆ័យឲ្យបានត្រឹមត្រូវមុននឹងបង្ហោះសារដែលមិនឆ្លុះបញ្ចាំងពីការពិតក្នុងនាមជាបុគ្គលនៃកោសិកាសង្គមមួយ ដែលរស់នៅក្នុងប្រទេសដែលមានសុខសន្តិភាពនោះ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី