Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើបណ្ដឹងសុំអន្តរាគមន៍របស់បុគ្គលឈ្មោះ សែម សុខគា ពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់


រាជធានីភ្នំពេញ : ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ក្រសួងយុត្តិធម៌បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី
ចំណាត់ការលើបណ្តឹងសុំអន្តរាគមន៍របស់បុគ្គលឈ្មោះ សែម សុខគា ពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់អន្លង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់។

កាលពីពេលថ្មីៗនេះ, មានការចុះផ្សាយលើបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ពាក់ព័ន្ធករណី បុគ្គលឈ្មោះ សែម សុខគា ដែលអះអាងថា ខ្លួនជាពលរដ្ឋរស់នៅក្នុងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់ ហើយដាក់បណ្ដឹងស្នើសុំឱ្យក្រសួងយុត្តិធម៌ធ្វើអន្តរាគមន៍លើសំណុំរឿងពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់ភ្នំ១៥០០។

ពាក់ព័ន្ធករណីខាងលើនេះ អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជន និងបណ្តាញ ផ្សព្វផ្សាយព័ត៌មានទាំងអស់មេត្តាជ្រាបថា ក្រសួងយុត្តិធម៌ បានទទួលរួចហើយនូវពាក្យបណ្ដឹងពីបុគ្គលឈ្មោះ សែម សុខគា កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ហើយបាន និងកំពុងធ្វើការពិនិត្យស្រាវជ្រាវ ករណីនេះ។ ទន្ទឹមនេះ ដើម្បីភាពច្បាស់លាស់ និងត្រឹមត្រូវនៅក្នុងចំណាត់ការរឿងនេះ ក្រសួងយុត្តិធម៌នឹង ចាត់ក្រុមការងារចុះស្រាវជ្រាវដោយផ្ទាល់បន្ថែមនៅទីតាំងជាក់ស្តែង ក៏ដូចជាជួបផ្ទាល់ជាមួយម្ចាស់បណ្ដឹង ព្រមទាំងភាគីដែលមានការពាក់ព័ន្ធដើម្បីពិនិត្យ និងស្រាវជ្រាវករណីនេះឱ្យបានត្រឹមត្រូវទៅតាមនីតិវិធី ជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី