Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្ទេចអស់ហើយ! ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បោកបក់រោងការរាបដល់ដី អាណិតម្ចាស់ដើមការខាតយ៉ាងណាទេ!

ភ្លៀងកក់ខែ លាយឡំខ្យល់កន្រ្តាក់ដ៏ខ្លាំងក្លា ឃើញថាបានចាប់ផ្តើមវាយប្រហារ មកលើតំបន់មួយចំនួន នៅតាមបណ្តាខេត្ត ដោយបានបំផ្លិចបំផ្លាញ ក្នុងនោះកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានបណ្តាលឲ្យតូបលក់ដូររបស់អាជីវករ នៅតំបន់ផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប ត្រូវខ្យល់កន្ត្រាក់បោកបក់ប៉ើងគ្មានសល់នោះទេ។

អ្វីដែលគួរឲ្យរន្ធត់ចិត្តទៀតនោះ គឺនៅថ្ងៃដដែលនេះ (១៦ មីនា) ភ្លៀងលាយឡំខ្យល់កន្ត្រាក់ ក៏បានវាយប្រហាររោងការមួយកន្លែង នៅភូមិសំបួរ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យរោងការប៉ើងរាបដល់ដីតែម្តង។ ជាមួយស្ថានភាពដ៏ធ្ងន់ធ្ងរបែបនេះ ប្រាកដណាស់ មិនអាចទទួលភ្ញៀវបានទេ ដែលធ្វើឲ្យម្ចាស់ដើមការប្រឈមមុខនឹងការខាតឡុងចុងយ៉ាងខ្លាំង។

ទោះជាយ៉ាងណា សង្ឃឹមថា បងប្អូនជាភ្ញៀវនឹងយល់ពីកាលៈទេសៈ និងទុក្ខលំបាកមួយនេះ ហើយជាពិសេសអ្នកជំពាក់ចំណងដៃ នឹងជួយសងចំណងដៃដល់ម្ចាស់ដើមការ ទៅតាមមធ្យោបាយដែលអាចធ្វើទៅបាន ព្រោះសម័យកាលដ៏ទំនើបនេះ សេវាផ្ទេរប្រាក់មិនពិបាកនោះទេ។

ពិតណាស់ ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើននៅលើបណ្តាញសង្គម បានចូលរួមសោកស្តាយ និងក៏ដូចសម្តែងនូវក្តីអាណិតអាសូរ ដល់ម្ចាស់ដើមការយ៉ាងខ្លាំង ព្រោះថាមិនដឹងជាពួកគាត់ខាតបង់យ៉ាងណានោះទេ ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះ៕