មនុស្សមិនអាចរស់ដោយខ្វះទឹក ។ យើងគ្រប់គ្នាសុទ្ធតែធ្លាប់ឮអំពីការគួរទទួលទានទឹក ៨ កែវ ក្នុង១ថ្ងៃ ដើម្បីឲ្យសរីរាង្គរឹងមាំ, តែរឿងនេះច្បាស់លាស់ ឬ អត់ ? ។
ទឹក ៨ កែវ ឬ ២ លីត្រក្នុង១ថ្ងៃ ការពិតគឺច្រើនគួរសមចំពោះមនុស្ស ព្រោះយើងនៅត្រូវបានស្រូបយកទឹកតាមរយៈអាហារផ្សេងៗទៀត ។
Daily Mail បានធ្វើការសម្ភាសន៍ជំនាញការវិទ្យាសាស្ត្រ ៥ រូប ដើម្បីកំណត់ថា តើយើងពិតជាត្រូវការទឹកដល់៨កែវក្នុង១ថ្ងៃ ឬទេ ។ ហើយចម្លើយរបស់ពួកគេទាំងអស់គ្នាគឺ «ទេ» !
. Karen Dwyer – នាយករងសាលាពេទ្យនៅសកលវិទ្យាល័យ Deakin, Geelong
អ្នកត្រូវការទទួលទានទឹកតែពេលស្រេកប៉ុណ្ណោះ ។ វិធីវាស់បរិមាណទឹកក្នុងរាងកាយងាយស្រួលបំផុត គឺជាពណ៌របស់ទឹកនោម ។ បរិមាណទឹកក្នុងសរីរាង្គនៅកម្រិតស្ថិរភាព ប្រសិនទឹកនោមមានពណ៌លឿងស្រាល, ប្រសិនពណ៌ដិតជាង មានន័យថា អ្នកត្រូវការបញ្ចូលថែមទឹក, តែប្រសិនថ្លាពេក (ដូចទឹក) នោះអ្នកមិនចាំបាច់ទទួលទានទឹកថែម ។
ចំពោះអ្នកមានជំងឺបេះដូង ទទួលទានទឹកច្រើនអាចបង្កជាគ្រោះថ្នាក់ស្មានមិនដល់ ។
តម្រងនោមមានសមត្ថភាពពិសេសមួយ ដើម្បី «ពិនិត្យមើល» បរិមាណទឹកក្នុងរាងកាយ ។ ពេលណាអ្នក «ស្ងួត» ហួសកម្រិត នោះតម្រងនោមនឹងផ្ញើសារទៅដល់ខួរក្បាលដើម្បីឲ្យអ្នកទទួលទានទឹកច្រើនជាង ។
. Vincent Ho – សាស្ត្រាចារ្យជាន់ខ្ពស់, វេជ្ជបណ្ឌិតផ្នែកពោះវៀន និងក្រពះ
យើងមិនត្រូវការទឹកដល់ ៨ កែវ ក្នុង១ថ្ងៃ ។ យើងទទួលបានទឹកយ៉ាងច្រើនពីបណ្តាអាហារប្រចាំថ្ងៃ, ឧទាហរណ៍ដូចជាប៉េងប៉ោះ ឬ ត្រប់ ស្វាយ សុទ្ធតែផ្ទុកដល់ ៩២% ជាទឹក ។
. Michael Tam -វេជ្ជបណ្ឌិតគ្រួសារ, សាស្ត្រាចារ្យជាន់ខ្ពស់នៅសកលវិទ្យាល័យស៊ីដនី
ទឹក ៨ កែវ ជាស្តង់ដារមួយសម្រាប់មនុស្សពេញវ័យមានសុខភាពល្អ ។ តែក្នុងជីវភាពប្រចាំថ្ងៃ យើងតែត្រូវបាត់បង់ទឹកថែម (ពេលហាត់ប្រាណ, ឬ បែកញើសពេលថ្ងៃក្តៅ) ឬ ទទួលបានទឹកបន្ថែម (ពេលទទួលទានសារជាតិរាវ ពុំមែនទឹកដូចជាកាហ្វេ ឬ ទទួលទានផ្លែឈើមានជាតិទឹកច្រើន) ។
ដូច្នេះ ចូរទទួលទានទឹកពេលស្រេក ។
. Jon Bartleft – អ្នកវិទ្យាសាស្ត្រស្រាវជ្រាវកីឡានៅមែលប៊ន
បរិមាណទឹកដែលយើងបញ្ចូលក្នុងរាងកាយរាល់ថ្ងៃចំណុះទៅកត្តាខាងក្នុង និងខាងក្រៅ ។
បរិមាណទឹកជាក់ស្តែងចាំបាច់ក្នុង១ថ្ងៃ ចំណុះទៅលើបណ្តាសកម្មភាព, ស្ថានភាពសុខភាព និងធាតុអាកាសកន្លែងយើងរស់នៅ ។
សាមញ្ញបំផុត គឺទទួលទានពេកស្រេក ហើយនៅថ្ងៃបញ្ចេញសកម្មភាពច្រើន ឬ ក្តៅខ្លាំង នោះត្រូវបំពេញទឹកថែម បញ្ចៀសធ្លាក់ក្នុងស្ថានភាពបាត់បង់ទឹក ។
. Toby Mundel -សាស្ត្រាចារ្យជាន់ខ្ពស់នៅញូវហ្សេលេន
ត្រូវការកត្តាជាច្រើន ដើម្បីកំណត់បរិមាណទឹកចាំបាច់ជាងដែលអ្នកស្មាន ។ វារួមមានទំហំរាងកាយ, ស្ថានភាពសរីរាង្គ, បរិមាណបញ្ចេញចោល, ស្ថានភាពមានគភ៌ ឬឲ្យកូនបៅដោះ, របបអាហារ…
ចំពោះមនុស្សធំមានសុខភាពល្អ កម្រស្រេកទឹក ហើយទឹកនោមមានពណ៌លឿងស្រាល ពោលគឺអ្នកនោះបាននិងកំពុងផ្គត់ផ្គង់ទឹកគ្រប់ឲ្យសរីរាង្គ ៕ លីសា