Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការហែលទឹកទន្លេមេគង្គ ជាលើកដំបូង ហែលទឹកឆ្លងកាត់ទីជម្រកសត្វផ្សោតទន្លេមេគង្គ ចម្ងាយ ១២០ គីឡូម៉ែត្រ បានចាប់ផ្តើមជាផ្លូវការហើយ

ក្រុម​អ្នក​អភិរក្ស​អន្តរជាតិ​មួយ​ក្រុម​បានប្តេជ្ញាហែលទឹកតាម​ដង​ទន្លេ​មេគង្គ ដោយ​ចាប់ផ្តើម​ការ​ហែលចេញពីទីតាំង​ក្បែរស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង។ ក្រុមអ្នកហែលទឹកចំនួន ៥នាក់ អមដំណើរនៃការហែលទឹកដោយឆ្មាំទន្លេរបស់យើង និងក្រុមការងារ WWF-កម្ពុជា នឹងចំណាយរយៈពេល ៤ថ្ងៃបន្ទាប់ ដែលនឹងត្រូវប្រឈមនឹងឧបសគ្គជាច្រើនជាមួយចរន្តទឹកទន្លេហូរខ្លាំង រួមជាមួយនឹងសកម្មភាពកត់ត្រាចំនួនសត្វផ្សោត និងការប្រមូលសំណាកនៃឧបករណ៍នេសាទ ដែលយុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីរៃអង្គាសថវិកាសម្រាប់ការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការពារទីជម្រកវារីសត្វគ្រប់ប្រភេទក្នុងទន្លេមេគង្គ។

តំណាងនៃអ្នកហែលទឹកម្នាក់របស់យើង គឺលោកស្រីបណ្ឌិត Frances Gulland អ្នកជំនាញថនិកសត្វសមុទ្រ អាយុ ៦៥ មានប្រសាសន៍ថា ការការពារជីវៈចម្រុះ ជាពិសេសសត្វផ្សោត គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខមាលភាពទន្លេ និងមហាសមុទ្រ។
លោកស្រីបានបន្ថែមទៀតថា យុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺមិនមែនគ្រាន់តែជាសកម្មភាពហែលទឹកធម្មតាប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពនេះក៏ជា​ការ​អំពាវនាវឱ្យ​មានការចាត់វិធានការជាបន្ទាន់ ដើម្បីធានាថាមនុស្សជំនាន់ក្រោយនឹងបានឃើញសត្វដ៏អស្ចារ្យទាំងនេះដែលអាចលូតលាស់នៅក្នុងទន្លេមេគង្គ។

គួរបញ្ជាក់ផងដែរថា ក្រុមការងារហែលទឹកនឹងត្រូវបញ្ចប់បេសកកម្មនេះនៅទីរួមខេត្តក្រចេះនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។ ជាមួយគ្នានេះដែរ សូមអញ្ជើញចូលរួមជាមួយក្រុមហែលទឹករបស់យើង និងសមាជិកសហគមន៍នៅក្នុងកម្មវិធីដែលរៀបចំនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី ដើម្បីអបអរសាទរនៃយុទ្ធនាការថ្ងៃចុងក្រោយនៃការធ្វើដំណើរឆ្លងកាត់ទីជម្រករបស់សត្វផ្សោតទន្លេមេគង្គ៕ រក្សាសិទ្ធដោយ៖សុទ្ធលី