ភ្នំពេញ ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ វេលាម៉ោង០៣នឹង ១៧ នាទីទៀបភ្លឺ បន្ទាប់ពីទទួលបានព័ត៌មាន នៅចំណុចផ្លូវបេតុង ក្រុម៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីហិង្សាធ្វើឲ្យខូចខាតដោយចេតនា ប្រើដាវកែច្នៃនឹងមួកសុវត្ថិភាពដេញវាយជនរងគ្រោះនឹងកាប់បំផ្លាញម៉ូតូចំនួន០២គ្រឿងខូចខាត) បង្កឡើងដោយជនសង្ស័យចំនួន០៨នាក់រហ័សមានក្រុមឬស្សីកែវ (RSK) ។
ដោយទទួលបានបទបញ្ជាពីលោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ កម្លាំងអធិការដ្ឋានខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌដឹកនាំកម្លាំង ចុះបង្ក្រាបក្រុមក្មេងទំនើងនិងកំណត់មុខសញ្ញាជនសង្ស័យ។
១-ឈ្មោះ មុី សីហា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវបេតុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ។ (គ្មានសារធាតុញៀន)
២-ឈ្មោះ ថុន ប៊ុនផាត ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលេខ១៩ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ ដឹកជញ្ជូន ។ (គ្មានសារធាតុញៀន)
៣-ឈ្មោះ បូរិន រ៉ុងនិត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ។ (គ្មានសារធាតុញៀន)
៤-ឈ្មោះ តេង ហ្សាក់ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិក សង្កាត់ ច្រាំងចំរេះទី2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ (គ្មានសារធាតុញៀន)
៥-ឈ្មោះ រ៉េន ចន ភេទប្រុស អាយុ១៥ឆ្នាំ ភូមិកសង្កាត់ ច្រាំងចំរេះទី2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ (គ្មានសារធាតុញៀន)
៦-ឈ្មោះ ខុត ដល ភេទប្រុស អាយុប្រហែល១៤ឆ្នាំ (គេចខ្លួន) នឹង០២នាក់មិនស្គាល់ឈ្មោះ(គេចខ្លួន)។
ហេតុការណ៍នៅថ្ងៃឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើជនរងគ្រោះឈ្មោះ គុណ មករា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ កំពុងអង្គុយលេងនៅក្រោមផ្លូវឡើងបន្ទប់ជួល ស្រាប់តែមានក្រុនជនសង្ស័យរហ័សមានក្រុមឬស្សីកែវ(RSK) ចំនួន០៨នាក់ជិះម៉ូតូ៤គ្រឿង ធ្លាប់មានទំនាស់ជាមួយគ្នា បានយកដាវកែច្នៃ និងមួកសុវត្ថិភាព មកដេញវាយលើជនរងគ្រោះ និងកាប់បំផ្លិចបំផ្លាញ់ម៉ូតូជនរងគ្រោះ បណ្តាលអោយខូចខាតយ៉ាងដំណំ ត្រូវបានជនរងគ្រោះរត់គេចយករួចខ្លួន ។ ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។
បន្ទាប់មកនៅវេលាម៉ោង១៧:០០នាទីថ្ងៃខែឆ្នាំដដែល អធិការដ្ឋានខណ្ឌឬស្សីកែវ បានឲ្យកម្លាំងជំនាញខណ្ឌធ្វើការស្រាវជ្រាវ ដល់កន្លែងកើតហេតុទាក់ទងជនរងគ្រោះ មកដាក់ពាក្យបណ្តឹង និងបើកការស្រាវជ្រាវលើករណីនេះ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅក្នុងកោះពេជ្រ និងបន្តស្រាវជ្រាវសហការជាមួយអធិការនគរបាលស្រុកទ្រាំង ខេត្តតាកែវ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត យកមកអធិការដ្ឋានខណ្ឌឬស្សីកែវ ធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។
សម្ភារៈដកហូតរួមមាន -ម៉ូតូចំនួន០៣គ្រឿង ១-ម៉ូតូ១គ្រឿងម៉ាកC125 ពណ៌ខ្មៅសេរីឆ្នាំ២០១៦ស្លាកលេខ ភ្នំពេញ1FT-2535, ២-ម៉ូតូ១គ្រឿងម៉ាកC125 ពណ៌ខ្មៅសេរីឆ្នាំ២០២៤ស្លាកលេខ ភ្នំពេញ1KN-4519, ៣ -ម៉ូតូ១គ្រឿងម៉ាកសង់ប៊ិចពណ៌ខ្មៅស្លាកលេខ ភ្នំពេញ1BI-1344
សម្ភារ៖ខូចខាតរួមមាន -ម៉ូតូម៉ាកNexចំនួន2គ្រឿង កាប់បែកស្តុបកុងទ័រនិងក្បាំងម៉ូតូ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវបក្ខពួកសេសសល់ ដើម្បីចាត់ការតាមនិតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី





