Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើនេះជាលទ្ធផលមិនចេះអធ្យាស្រ័យគ្នា?! LAND CRUISER និង ALPHARD បុកគ្នាពេញទំហឹង ខណៈ Alphard បើកបរបញ្ច្រាសផ្លូវគេ

នេះជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ពិតជាគួរឲ្យហួសចិត្តណាស់ ដែលរថយន្ត Toyota ALPHARD បើកបរបញ្ច្រាស ទៅបុករថយន្ត​ Toyota LAND CRUISER កំពុងបើកស្របទិស(ផ្លូវត្រង់) យ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងពីរតែម្តង។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី១៦ ខែមីនា​ ឆ្នាំ២០២៥ ស្ថិតនៅផ្លូវសហព័ន្ធរុស្សី​ កែងផ្លូវលេខ១០៨​ មុខស្ថានីយ៍​ប្រេង TOTAL សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​។ ទោះជាយ៉ាងណា ក្រោយហេតុការណ៍កើតឡើង ក៏បានឃើញមន្រ្តីប៉ូលីសចរាចរណ៍ មកធ្វើការវាស់វែងតាមជំនាញ និងនាំយករថយន្តទាំងពីរ រួមទាំងម្ចាស់ ទៅដោះស្រាយគ្នាតាមផ្លូវច្បាប់។

ជុំវិញករណីនេះ មិនដឹងថា ភាគីណាជាមានចេតនាបង្កឲ្យមានគ្រោះថ្នាក់នេះកើតឡើងនោះទេ ប៉ុន្តែ បើនិយាយពីកំហុសវិញ គឺខាងភាគីរថយន្ត Alphard ជាអ្នកខុសទាំងស្រុងតែម្តង ដែលបើកបរបញ្ច្រាសផ្លូវគេបែបនេះ ខណៈមហាជននៅលើបណ្តាញសង្គម បាននាំគ្នាព្រលះរថយន្ត Alphard យ៉ាងធ្ងន់ៗ។

តែទន្ទឹមនឹងឃើញមានអ្នកលើកឡើង «មកពីមិនចេះអធ្យាស្រ័យគ្នា ទើបមានគ្រោះថ្នាក់នេះកើតឡើង», អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានដាក់ឲ្យបែបនេះថា៖ «ម្នាក់ៗ ជិះអត់គោរពច្បាប់ចរាចរណ៍ទេ រួចនិយាយថាគេមិនចេះយោគយល់អធ្យាស្រ័យ, ខ្លួនខុសតែអោយគេអធ្យាស្រ័យ ចឹងៗអីនៅមានប៉ុន្មានទៀត, បើកបញ្ច្រាសអោយគេអធ្យាស្រ័យ ដល់គេបុកងាប់ អ្នកស្របសងមែន កាលងាប់អស់ពួកអោយគេអធ្យាស្រ័យ នៅនាំចង្រៃដល់ឡានគេផ្សេងទៀត, កុំដើម្បីតែចង់បានការអធ្យាស្រ័យបើកបរមិនដឹងខ្យល់អីរបៀបហ្នឹងនោះ, អាហ្វាវាចង់សម្ដែងឫកថា អាចបើកបញ្ច្រាសថ្នល់បានពេលណាក៏បាន ហេតុនេះហើយប៉ះអ្នកមែនទែនបែបហ្នឹងឯង គួរតែឲ្យអាហ្វាហ្នឹងទៅរៀនបើកឡានជាថ្មីទៅ។ គ្មានដឹងច្បាប់ចរាចរណ៍អីសោះពួកអាឆ្កួតចោលម្សៀតអស់នេះ,…»៕