Tuesday, February 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការទិញកាល់តិចនៅហុងកុង មិនពាក់ព័ន្ធជាមួយប្រតិបត្តិការរបស់កាល់តិចនៅកម្ពុជាឡើយ

ភ្នំពេញ​៖ ក្រុមហ៊ុនកាល់តិចកម្ពុជា បានចេញមកអះអាងថា ការទិញកាល់តិចនៅហុងកុង មិនពាក់ព័ន្ធជាមួយប្រតិបត្តិការរបស់កាល់តិចនៅកម្ពុជាឡើយ។

តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ កាល់តិចកម្ពុជា បានបញ្ជាក់ថា «យើងសូមអនុញ្ញាតបញ្ជាក់ឱ្យបានច្បាស់ថា ការទិញកាល់តិចនៅហុងកុង ដោយក្រុមហ៊ុន Bangchak Corporation ពាក់ព័ន្ធតែជាមួយប្រតិបត្តិការរបស់ក្រុមហ៊ុន Chevron Hong Kong នៅហុងកុង តែប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធជាមួយប្រតិបត្តិការរបស់ក្រុមហ៊ុន Chevron Cambodia នៅកម្ពុជាឡើយ» ។

កាល់តិចកម្ពុជា បានបញ្ជាក់ទៀតថា Chevron Cambodia នៅកម្ពុជា មិនមានទំនាក់ទំនងណាមួយជាមួយក្រុមហ៊ុន Bangchak ឬក្រុមហ៊ុនថៃណាមួយទេ។ ប្រេងឥន្ធនៈរបស់ កាល់តិចកម្ពុជា ត្រូវបាននាំចូលទាំងស្រុងពីប្រទេសសិង្ហបុរី ហើយរាល់ប្រតិបត្តិការ ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងរាល់ការគ្រប់គ្រងម៉ាកយីហោរបស់នៅកម្ពុជា នៅតែដំណើរការដូចធម្មតា ដោយគ្មានការផ្លាស់ប្តូរណាមួយឡើយ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×