Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការហែលទឹកមេគង្គ នៃបេសកកម្មថ្ងៃទី១ត្រូវបានបញ្ចប់ដោយជោគជ័យ

ក្រុមការងារ WWF-កម្ពុជា បានឲ្យដឹងថា អ្នកហែលទឹកអន្តរជាតិចំនួន ៥ នាក់ បានចាប់ផ្តើមការហែលតាមឆ្លងទន្លេមេគង្គ កាលពីម្សិលមិញដោយចាប់ផ្តើមពីទីតាំងក្បែរស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង។ ការហែលទឹកនៅថ្ងៃដំបូងនេះ ប្រើរយៈពេលជាង៩ម៉ោង ដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រ ដោយឆ្លងកាត់កោះខ្សាច់ដ៏ស្រស់ស្អាត សហគមន៍មូលដ្ឋាន ព្រៃលិចទឹកដ៏ខៀវស្រងាត់ និងទឹកទន្លេដ៏ថ្លា រួមជាមួយទិដ្ឋភាពពណ៌មាសនាថ្ងៃលិច។ ដំណើរនៃការហែលទឹកនេះ គឺមិនមែនគ្មានឧបសគ្គនោះទេ ជាស្តែង អ្នកហែលទឹកបានប្រឈមមុខនឹងចរន្តទឹកដ៏ខ្លាំង ផ្ទាំងថ្មក្នុងទឹកជាច្រើន ខណៈពេលដែលការស៊ូទ្រាំនឹងកំដៅខ្លាំងផងដែរ។ អ្នកហែលទឹកម្នាក់ៗ បានពិពណ៌នាអំពីអារម្មណ៍ផ្ទាល់ខ្លួនផងដែរថា ពួកគាត់មានការស្ទាក់ស្ទើរ ការភ័យខ្លាច និងការរំភើបជាច្រើន។
ទោះបីជាមានការសង្ស័យនៅដំណាក់កាលដំបូងនេះ ប៉ុន្តែក្រុមអ្នកហែលទឹករបស់យើងនៅតែប្តេជ្ញាចិត្តរបស់ពួកគេបានរហូតអាចសម្រេចតាមផែនការហែលឆ្ពោះទៅដល់គោលដៅ។ ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកពាក់ព័ន្ធ បានទទួលស្វាគមន៍ក្រុមអ្នកហែលទឹក ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ អំឡុងពេលហែលទឹក និងការស្នាក់នៅតាមកោះផងដែរ។ ជាលទ្ធផល អាជ្ញាធរមូលដ្ឋានបានទទួលស្គាល់ព្រឹត្តិការណ៍នេះថា ជាកិច្ចខិតខំប្រឹងប្រែងដែលមិនធ្លាប់មានពីមុនមក និងបំផុសគំនិតក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្រូវការ ដើម្បីការពារទន្លេមេគង្គ និងផ្សោតទ ដែលជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី