កំពង់ស្ពឺ ៖ កំលាំងនគរបាល ផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយចចិប ស្រាវជ្រាវមុខសញ្ញាចែកចាយសារធាតុញៀនដ៏សកម្ម នៅក្នុងភូមិសាស្រ្ដស្រុកបសេដ្ឋ ។
ជាក់ស្ដែងកំលាំងនគរបាលបានឃាត់មុខសញ្ញា ០២នាក់៖១-ឈ្មោះ ភោគ ចាន់ធូ ហៅ ភោគ ធូ ភេទប្រុស អាយុ ៥៣ឆ្នាំ ភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ មុខសញ្ញាជាប់ពន្ធនាគារ។ ២-ឈ្មោះ ខាន់ រ៉ាល់ ហៅ តាម៉ាប់ ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិអន្លង់លាក់ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ។
ប្រតិបត្ដិការបង្រ្កាបសមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងរួមមាន -ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ០១ កញ្ចប់ធំ – ទូរសព្ទ៍ដៃ០២គ្រឿង – ម៉ូតូចំនួន ០២គ្រឿង។
បញ្ជាក់ ៖ ម៉ូតូ dream C125cc ពណ័ខ្មៅ សេរីឆ្នាំ២០២២ ស្លាកលេខកំពង់ស្ពឺ1X-0661ជាកម្មសិទ្ធរបស់ឈ្មោះ ឡុក ខឿន ភេទស្រី អាយុ៦៨ឆ្នាំ ទីលំនៅភូមិព្រៃដុប ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលត្រូវជាម្ដាយបង្កេីតរបស់ឈ្មោះ យឿន សុខលី ភេទប្រុស មុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀន ច្រើនករណី ដែលកន្លងមកម្ដាយឈ្មោះឡុក ខឿន បានធ្វើការផ្សព្វផ្សាយតាមរយៈសារព័ត៌មានonlineថានគរបាលចាប់ម៉ូតូរបស់កូនគាត់មិនពាក់ព័ន្ធរឿងអីសោះមិនឲ្យគាត់វិញជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានប្រគល់ជូនលោកយាយ ឡុក ខឿន ដើម្បីយកម៉ូតូទៅប្រើប្រាស់ មិនបានប៉ុន្មានថៃ្ងផង លោកយាយបានឲ្យម៉ូតូមកកូនជិះធ្វើសកម្មភាពដដែលរួចសមត្ថកិច្ចបានបង្រ្កាបជាលើកទី២ លើក នេះលោកយាយមិនមានឱកាសសុំទៀតទេហើយក៏មិនអាចថាមិងដឹងដែរ។
ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កំលាំបានបន្តនិតិវិធីឆែកឆេរផ្ទះរបស់ឈ្មោះ ភោគ ធូ និងឈ្មោះ ខាន់ រ៉ាល់រកឃើញវត្ថុតាងរួមមាន៖- ថង់ផ្លាស់ស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន ស្លាកលេខរថយន្ត២ លេខភ្នំពេញ 2BA-6923ក្លែង
ក្លាយ ។ – រថយន្ត០១គ្រឿង Lexus 330ស្លាកលេខភ្នំពេញ2BD-7024 នឹងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វើការកសាងសំណុំរឿង បញ្ជូនទៅ ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្ដនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី



