Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងធ្វើការត្រួតពិនិត្យករណីដែលសារព័ត៌មាន ចុះផ្សាញពាក់ព័ន្ធនឹងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តក្រចេះម្នាក់ ប្រើតួនាទីនិងអំណាចរបស់ខ្លួន ដើរជំរិញទារលុយឆៅៗពីប្រជារាស្រ្ត

ភ្នំពេញ ៖ ពាក់ព័ន្ធករណីសារព័ត៌មានតាមបណ្ដាញសង្គមមួយចំនួន ធ្វើការចុះផ្សាញពាក់ព័ន្ធ នឹងនាយទាហាននៃកងរាជអាវុធហត្ថខេត្តក្រចេះម្នាក់ គឺលោកគាំ សាគុណ បានប្រើតួនាទីនិងអំណាចរបស់ខ្លួន ដើរជំរិញទារលុយឆៅៗពីប្រជារាស្រ្តនោះ , នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសសេចក្តីព័ត៌មានដូចខាងក្រោម៖

១- លោក ឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការត្រួតពិនិត្យករណីដែលសារព័ត៌មានតាមបណ្ដាញសង្គមមួយចំនួន ធ្វើការចុះផ្សាញពាក់ព័ន្ធនឹងនាយទាហាននៃកងរាជអាវុធហត្ថខេត្តក្រចេះ។

២- កងរាជអាវុធហត្ថលើផ្ទៃប្រទេស រងចាំទទួលនូវព័ត៌មានពិត និងភស្តុតាងពាក់ព័ន្ធនឹងករណីខាងលើគ្រប់ពេលវេលា។ សូមបុគ្គលដែលពាក់ព័ន្ធ អញ្ជើញមកដោយផ្ទាល់ដាក់ពាក្យបណ្ដឹងនិងបំភ្លឺ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានអាសយដ្ឋានផ្លូវលេខ២៨៩ (វិថីគឹមអុីលស៊ុង និងវិថីសម្ដេច ប៉ែន នុត) សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

៣- សូមថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានពិតដល់យើងខ្ញុំនាពេលកន្លងទៅ។ កងរាជអាវុធហត្ថអនុវត្តខ្ជាប់ខ្ជួននូវទិសស្លោក «ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។ ជាមួយគ្នានោះអនុវត្តទិសស្លោកនេះ រួមទាំងជនទាំងឡាយណាដែលប្រឌិតព័ត៌មានបង្ខួចកេរ្តិ៍ឈ្មោះបុគ្គលយោធិន និងកិត្តិយសស្ថាប័នកងរាជអាវុធហត្ថតាមវិធីបដិវត្តន៍ពណ៌ថែមទៀតផង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី