ពោធិ៍សាត់ ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២២និង៤០នាទី មានករណីលួចមានស្ថានទម្ងន់ទោស(មិនបានសម្រេច) ចំនួន១លើក នៅត្រង់ចំណុច ស្ពានកែវគឹមយ៉ាន ស្ថិតនៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យចំនួន៣នាក់ ១-ឈ្មោះ តូយ ដាណែត (ហៅណែត) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រយ៉ងស ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (ជាបក្សពួកធ្វើសកម្មភាពសកម្ម)២-ឈ្មោះ ស៊ន ថាត់(ហៅថាត់តូច) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់(ជាបក្សពួកធ្វើសកម្មភាពសកម្ម)៣-ឈ្មោះ វឿន រតនៈ (ហៅណាក់) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបោសគរ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់(ជាបក្សពួកធ្វើសកម្មភាពសកម្ម) ក្រុមជនសង្ស័យបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ិន សំអ៊ល ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បណ្ដាលឱ្យរងរបួសចំកញ្ចឹងកខាងឆ្វេង រយះចេញឈាម។
របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវឃាត់ខ្លួនបក្សពួកជនសង្ស័យខាងលើបានចំនួន៤នាក់ផ្សេងទៀត ១-ឈ្មោះ សារិ ថាត់ថៃ (ហៅថាត់ធំ) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(ជាមេខ្លោង និងជាអ្នកដឹកនាំធ្វើសកម្មភាពកាប់ប្លន់ ក្នុងស្រុកបាកាន ស្រុកតោលោសែនជ័យ និងក្រុងពោធិ៍សាត់)២-ឈ្មោះ ណុប ចាន់រ៉ា (ហៅប៊ីន) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតោលោសែនជ័យ ខេត្តពោធិ៍សាត់ (បក្សពួកធ្វើសកម្មភាព)
៣-ឈ្មោះ វ៉ិត វិសាល ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (បក្សពួកធ្វើសកម្មភាព) ៤-ឈ្មោះ ហាត យ៉ុងប៊ីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (បក្សពួកធ្វើសកម្មភាព) ក្រោយមកសមត្ថកិច្ចបានបន្តឃាត់ខ្លួនអ្នកដែលទទួលទិញម៉ូតូចំនួន២នាក់(ទទួលផលចោរកម្ម)១-ឈ្មោះ ប៊ួយ ចិន្តា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរយោធា រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (អ្នកទទួលទិញម៉ូតូ) ២-ឈ្មោះ កែវ សុជា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលពង្រ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់(ឈ្មួញកណ្ដាល និងអ្នកទិញម៉ូតូ)។
បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី


